លោកអ្នកប្រហែលជាធ្លាប់បានទស្សនាកម្មវិធី American Idol ហើយមើលទៅ។ ហើយលោកអ្នក
បានដឹងថាកម្មវិធី American Idol ដែលជាកម្មវិធីដ៏មានប្រជាប្រិយមួយក្នុងចំណោមកម្មវិធីដែល
មានប្រជាប្រិយផ្សេងៗនោះវាមានទិដ្ឋភាពយ៉ាងណា។
តែពេលនេះក៏មានកម្មវិធីថ្មីមួយទៀតផងដែរដែលស្រដៀងទៅនឹង American Idol ប៉ុន្តែមានភាព
ខុសផ្លែកគ្នាបន្តិចត្រង់ថាកម្មវិធីនេះមិនមែនផ្ដោតទៅលើការច្រៀងនោះទេ។ Internet Icon គឺជា
កម្មវិធីបង្កើតដោយ YOMYOMF Channel នៅលើ Youtube ដែលដឹកនាំដោយអ្នកដឹកនាំខ្សែភាព
យន្ត Fast and Fourous ទាំង ៥ ភាគលោក Justin Lin ជាមួយនឹងតារា Youtube ជាច្រើនរូបដូចជា
Ryan Higa និង CHRISTINE LAKIN ត្រូវបានជ្រើសរើស ដើម្បីមកធ្វើជាអ្នក អោយពិន្ទុក្នុងកម្មវិធី
ហើយនៅមានតារាកេត្តយសជាច្រើនទៀតដែលនឹងចូលរួមជា Guest Judge ក្នុងកម្មវិធីនេះផង
ដែរដែលពួកគេសុទ្ធសឹងតែជាមនុស្សដែលមានឈ្មោះល្បីនៅក្នុងវិស័យភាពយន្តលើ Youtube។
គោលបំណងនៃកម្មវិធី Internet Icon គឹមិនមែនស្វែងរកអ្នកដែលមានសម្លេងពិរោះដូចជាកម្មវិធី
American Idol នោះទេតែផ្ទុយទៅវិញ គោលបំណងរបស់ Justin Lin ជាអ្នកដឹកនាំគឺដើម្បីស្វែងរក
អ្នកដែលមានទេពកោសល្យក្នុងការដឹកនាំសម្ដែង និពន្ធ ក៏ដូចជាសម្ដែងផ្ទាល់។ ហើយនេះគឺជា
កម្មវិធីទី ១ ហើយដែលបង្កើតមកដើម្បីស្វែងរកអនាគតអ្នកដឹកនាំការសម្ដែងតាមរយៈការជ្រើស
ចេញពីមហាជនហើយជាកម្មវិធីដែលមិនមានចាក់ផ្សាយ តាមកញ្ចក់ទូរទស្សន៍។ គោលបំណង
របស់ Justin Lin ក្នុងការបង្កើត Channel YOMYOMF នៅលើ Youtube នេះគឺដោយសារលោកមាន
គំនិតចង់ចែករំលែក បទពិសោធន៍ ដ៏ដូចជាចង់រួបរួមតារាភាពយន្តល្បីៗ ក្រោមស្នាដៃដឹកនាំរបស់
លោកអោយមានការបង្ហាញខ្លួនជាលក្ខណៈសាមញ្ញនៅលើ Internet ដែលអ្នកទាំងអស់គ្នា នៅគ្រប់
ទិសទីអាចទស្សនាបានដោយសេរី។ កម្មវិធីនេះនឹងមានចេញផ្សាយនៅលើ Youtube ក្នុង Channel
របស់ YOMYOMF។
ជាធម្មតា Youtube គឺមិនមែនជាកន្លែងផ្ទុកចម្រៀងនោះទេ តែវាជាបណ្ដាញសង្គមមួយផងដែរដែល
អោយមនុស្សដែលជាសមាជិកទំនាក់ទំនងគ្នា ដោយប្រើប្រាស់វីដេអូជាផ្លូវការ។ ហើយកម្មវិធីនេះ
ផងដែរគឺដើម្បីជំរុញទឹកចិត្តមហាជនក៏ដូចជាអ្នកប្រើប្រាស់ Youtube ដែលផលិតភាពយន្តភាគខ្លី
ដោយខ្លួនឯងមានទឹកចិត្តក្នុងការផលិតអោយកាន់តែខ្លាំង។
ដោយ៖ នីតា
ប្រភពពី៖ Youtube