នាទីដ៏គួរអោយរំជួលចិត្តបំផុតនៅក្នុងរាត្រីផ្ដាច់ព្រ័ត្រនៃពិធី American Idol ដែលត្រូវបានធ្វើឡើង
កាលពីថ្ងៃទី ២៣ឧសភា ប្រហែលមិនមែនជាការទទួលជ័យជំនះរបស់ Phillip Phillips នោះទេ
ប៉ុន្ដែប្រការដែលគួរចាប់អារម្មណ៍បំផុតនោះគឺនៅពេល Ace Young ស្នើសុំរៀបការជាមួយមិត្ត
ស្រីរបស់ខ្លួនគឺនាង Diana DeGarmo។
Ace Young និង Diana DeGarmo បានក្លាយជាគូស្នេហ៍ដ៏ទាក់ទាញដំបូងរបស់ American Idol
ដោយធ្លាប់ជាបេក្ខភាពក្នុងការប្រកួតជ្រើសរើសតារាចម្រៀងនៃពិធីនេះ Young និង DeGarmo
បានមានវត្តមាននៅឯរោងមហោស្រប Nokia នៅ Los Angeles ដើម្បីតាមដានការឡើងកាន់
"តំណែង" របស់តារាថ្មី។ ប៉ុន្ដែ នៅពេលត្រូវបានអញ្ជើញឡើងលើឆាក Ace Young បានធ្វើអោយ
ពិធីនេះហាក់ដូចក្លាយទៅជាកម្មវិធីសម្រាប់តែខ្លួនឯង និងសង្សារទៅវិញ។ តារាចម្រៀងប្រុង កើត
ឆ្នាំ ១៩៨០នេះ បានលុតជង្គង់ និងស្នើសុំរៀបការជាមួយ DeGarmo នៅចំពោះមុខការគាំទ្ររបស់
ទស្សនិកជន។
គួររំឭកថា Ace Young និង Diana DeGarmo សុទ្ធតែធ្លាប់ជាបេក្ខភាពរបស់ American Idol។
Ace Young គឺជាបេក្ខជនរបស់ American Idol ជំនាន់ទី ៥ (២០០៦) និងបានចាកចេញពីការ
ប្រឡងក្នុងលំដាប់ថ្នាក់ទី ៧។ ចំណែក Diana DeGarmo វិញ នាងគឺជាបេក្ខនារីជំនាន់ទី ៣
(២០០៤) និងបានជាប់ចំណាត់ថ្នាក់ក្នុង Top 3 ។ គូស្នេហានេះ បានជួប និងស្រឡាញ់គ្នានៅពេល
ដែលពួកគេកំពុងថតរឿងល្ខោននិយាយមួយដែលមានឈ្មោះថា Hair នៅលើឆាក Broadway
កាលពីឆ្នាំ ២០១០៕
ខាងក្រោមនេះ គឺជាវីដេអូខ្លី និងរូបភាព Ace Young សុំរៀបការជាមួយ De Garmo នៅលើឆាក
ក្នុងពិធីផ្ដាច់ព្រ័ត្ររបស់ American Idol ៖
ដោយ ៖ សូរីយ៉
ប្រភព ៖ Zing