អង្គការ NASA ថ្មីៗនេះបានប្រគល់រង្វាន់ ១,៣៥លានដុល្លារ (ដែលជារង្វាន់ធំបំផុតក្នុងប្រវត្តិ
សាស្ដ្រអាកាសចរណ៍)ទៅឱ្យក្រុមអ្នករចនាយន្ដហោះប្រើថាមពលអគ្គិសនី បន្ទាប់ពីយន្ដហោះ
នេះបានធ្វើការហោះហើរក្នុងរយៈពេល២ម៉ោងនិងមានចម្ងាយផ្លូវ ៣២២គីឡូម៉ែត្រ។
យន្ដហោះនេះមានឈ្មោះថា Taurus G4 ដែលត្រូវបានរចនាឡើងដោយក្រុម Pipistrel របស់
អាមេរិក។ Taurus G4 បានចូលរួមក្នុងការប្រកួតដែលប្រារព្ធឡើងក្នុងគោលបំណងធ្វើឱ្យអា
កាសចរណ៍វិវត្តទៅជាឧស្សហកម្មគ្មានផ្សែង ជាពិសេសក្នុងវិស័ទេសចរណ៍។ប្រាក់រង្វាន់សម្រាប់
ចំណាត់ថ្នាក់លេខ២មានចំនួន ១២០.០០០ដុល្លារ ដែលត្រូវបានប្រគល់ជូនក្រុម e-Genius។
ចំណែករង្វាន់ទី៣គឺបានទៅលើយន្ដហោះប្រើសាំងរបស់ក្រុម Phoenix-Air ប៉ុន្ដែចំណាត់ថ្នាក់
នេះមិនទទួលបានប្រាក់១រៀលណាទេ។
ក្រុមដែលបានចូលរួមក្នុងការប្រកួត CAFE Green Flight Challenge លើកនេះមានចំនួន១៤ក្រុម ជាមួយនឹងម៉ាស៊ីនដែលដើរដោយថាមពលខុសៗគ្នា ដូចជាម៉ាស៊ីនដើរដោយអគ្គិសនីថាមពល
ជីវសាស្រ្ដ និងប្រេងសាំងជាដើម ក្នុងនោះចំណាក់ថ្នាក់លេខ១និងលេខ២គឺសុទ្ធតែជាយន្ដ
ហោះដើរដោយថាមពលអគ្គសនី។
លោក Jack W.Langelaan ប្រធានក្រុម Pipistrel ថ្លែងថា ប្រសឹនបើកាលពី២ឆ្នាំមុន មានគេ
និយាយអំពីយន្ដហោះដើរដោយថាមពលអគ្គិសនីដែលហោះហើរជាបន្ដបន្ទាប់ក្នុងរយៈចម្ងាយ
៣២២គីឡូម៉ែត្រជាមួយនឹងល្បឿន១៦០គីឡូម៉ែត្រក្នុង១ម៉ោងនោះវានឹងត្រូវបានគេយល់ថាជា
ការស្រមៃនៃវិទ្យាសាស្ដ្រ។ NASA បានឱ្យដឹងថា យន្ដហោះ Taurus G4 មានលក្ខណៈតាមការ
កំណត់របស់ការប្រលងហើយវាបានបញ្ជាក់បង្ហាញពីប្រសិទ្ធិភាពនៃការប្រើប្រាស់ថាមពល
អគ្គិសនីក្នុងវិស័យអាកាសចរណ៍។
គេហទំព័រ Daily Mail បាននិយាយថា យន្ដហោះ Taurus G4 បានធ្វើការហោះហើរពីព្រលាន
Charles M.Schulz Sonoma ទៅកាន់ Santa Rosa នៃរដ្ឋ California ដែលមានរយៈចម្ងាយ៣២២
គីឡូម៉ែត្រ ខណៈដែលថាមពលអគ្គិសនីនៅក្នុងយន្ដហោះអាចឱ្យវាហោះហើររហូតដល់៥០០
គីឡូម៉ែត្រ។
ចំនុចពិសេសមួយចំនួនរបស់ Taurus G4 ៖ រចនារបស់យន្ដហោះពីក្បាលដល់កន្ទុយត្រូវបាន
ធ្វើឡើងដោយវត្ថុធាតុស្រាលបំផុត ស្លាបមានប្រវែង ២៣ម៉ែត្រ កង្ហារប្រវែង២ម៉ែត្រ អគុយ
lithium polymer មានទម្ងន់ ២០៤គីឡូក្រាម ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Dailymail