CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក ភ័យខ្លាំង ពង្រឹងសន្តិសុខ ជុំវិញពិភពលោក ខណៈនឹងមានការ បែកធ្លាយ ឯកសារសម្ងាត់ ពី CIA

ព័ត៌មានអន្តរជាតិ ៖ អាមេរិក បានបោះជំហានមួយជំហានទៀត អោយបានមុន ពោល  ធ្វើការពង្រឹង សន្តិសុខអោយបានខ្លាំង និងរឹងម៉ាំទៅលើបណ្តាសម្បទារបស់ខ្លួន មាននៅជុំវិញ ពិភពលោក ខណៈ នឹងមានការមកដល់ នូវការចេញផ្សាយរបាយការណ៍ ដែលត្រូវបានគេរំពឹងទុកថា ផ្សាយចេញនូវព័ត៌ មានលម្អិតជជីកសួរ ដល់ឬសគល់ ពីសំណាក់ CIAទីភ្នាក់ងារស៊ើបអង្កេតកណ្តាលនេះបើយោងតាម ការគូសបញ្ជាក់អោយដឹង ពីសេតវិមាន ។

បន្ថែមពីលើនេះ ទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី ក្រោយពីបានដកស្រង់សម្តី    អ្នក នាំពាក្យ បានចុះផ្សាយ អោយដឹងថា រាល់ស្ថានទូតអាមេរិក ក៏ដូចជា សម្បទារូបវ័នផ្សេងៗទៀត   មាននៅជុំវិញពិភពលោក ទទួលយកនូវការប្រុងប្រយ័ត្នខ្ពស់ នៅគ្រាដែលមានការបញ្ជាក់ ពីហានិភ័យ កម្រិតខ្ពស់លើកនេះ ។


ប្រភពសារព័ត៌មានដដែលបន្តអោយដឹងថា របាយការណ៍សង្ខេប របស់ព្រឺទ្ធសភា មានដល់ទៅ៤៨០ ទំព័រ នឹងត្រូវចេញផ្សាយអំឡុងថ្ងៃអង្គារនេះ ។ ក្នុងនោះ របាយការណ៍មួយនេះត្រូវបានគេរំពឹងទុកថា​ជារបាយការណ៍លម្អិត ស្តីពីយុទ្ធនាការរបស់ CIA ប្រឆាំងទៅនឹងក្រុមភារវករពិភពលោក អាល់កៃដា ក្រោយមានការវាយប្រហារភារកម្ម ថ្ងៃ 9/11 ។

ខណៈជាព័ត៌មានលម្អិត ប្រើយុទ្ធវិធីចម្រូងចម្រាស់ ដោយ     ប្រតិបត្តិការ CIA ក្នុងកិច្ចការ ខិតខំប្រឹង ប្រែងទាញព័ត៌មានពីក្រុមបុគ្គលមានតួនាខ្ពស់នោះ របាយការណ៍     មួយនេះ ត្រូវបានគេរំពឹងទុកថា ដោយមានការលើកឡើងអោយដឹងថា ជាការសាកសួរចម្លើយដ៏អាក្រក់​    ស្របជាមួយនឹងលទ្ធផល បរាជ័យ និងមិនសមរម្យ ។

គួរបញ្ជាក់ថា របាយកាណ៍បោះផ្សាយជាសាធារណៈ ត្រូវបានពន្យាពេល    ក្នុងគ្រាដែលមានការខ្វែង គំនិតនៅក្នុងរដ្ឋធានីវ៉ាស៊ិនតោន ទៅលើអ្វីដែលគួរតែបោះផ្សាយជា    សាធារណៈ និងអ្វីដែលមិនគួរ បោះផ្សាយជាសាធារណៈ ។ គួររំឮកថា របាយការណ៍ច្បាប់ដើម មាន     ដល់ទៅ ៦០០០ ទំព័រ ដែល ត្រូវបានបង្កើតឡើងដោយ គណៈកម្មការ ស៊ើបអង្កេតព្រឹទ្ធសភា នៅតែ   អាថ៍កំបាំង និង សម្ងាត់នៅ ឡើយ ។ 


សេចក្តីរាយការណ៍ បញ្ជាក់ថា ប្រធានាធិបតិ សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានធ្វើការផ្អាក កម្មវិធីសំនួរចម្លើយរបស់ CIA នៅពេលដែលលោកបានចូលកាន់តំណែង   កាលពីអំឡុងឆ្នាំ ២០០៩ កន្លងទៅ និងបានទទួលស្គាល់ថា វិធីសាស្រ្តមួយនេះ ធ្លាប់តែជាវិធីសាស្រ្ត   ក្នុងការសាកសួរ ទណ្ឌិត អាល់កៃដា ពាក់ព័ន្ធនឹងការ ដាក់ទារុណកម្ម ។ ដោយឡែក បើតាមការគូស បញ្ជាក់អោយដឹងពីមន្រ្តី ផ្លូវការអោយដឹងថា អំឡុងពេលប្រធានាធិបតី George W Bush កាន់តំណែង    ប្រតិបត្តិការ ប្រឆាំង ក្រុមភារវរករអាល់កៃដា ពីសំណាក់ CIA ត្រូវបានគេស្គាល់នៅក្នុងស្រុកថា ជាប្រតិបត្តិការ Rendition, Detention and Interrogation ក្នុងនោះ     ជនសង្ស័យភារវរករ ច្រើនជាង   ១០០  នាក់ ត្រូវបានចាប់ ឃាត់ខ្លួន ចេញពីតំបន់ខ្មៅ ឬ black sites"  ក្រៅទឹកដី សហរដ្ឋអាមេរិក ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news USA United States Pentagon Washington