CamNews

យល់ដឹង 

ការ​ទទួល​ទាន​ប្រូតេអ៉ីន​ច្រើន នៅ​ពេល​ព្រឹក ជួយ​សម្រក​ទំងន់

ក្រុមអ្នកស្រាវជ្រាវ ជនជាតិអាមេរិក បាននិយាយថា ការទទួលអាហារពេលព្រឹក ដែលសំបូរសារ
ជាតិប្រូតេអ៊ីនខ្ពស់ អាចកាត់បន្ថយការទទួលទាន អាហារដែលធ្វើឲ្យប៉ះពាល់ សុខភាពល្អនាពេល
បន្ទាប់ ដែលនេះមានប្រសឹទ្ធភាព យ៉ាងប្រសើរនៅក្នុងការសម្រកទំងន់ សម្រាប់មនុស្សទូទៅ។

ក្រុមអ្នកស្រាវជ្រាវនៃមហាវិទ្យាល័យ Missouri បាននិយាយថាការសិក្សានេះ ត្រូវបានចូលរួមដោយ
ស្រ្តី ដែលមានរូបរាងធាត់ជ្រុលចំនួន ២០នាក់ ដែលមានអាយុចាប់ពី ១៨ ទៅ២០ឆ្នាំ ដោយនៅក្នុង
នោះ អ្នកខ្លះត្រូវឲ្យបង្អត់ អាហារពេលព្រឹក នឹងអ្នកខ្លះទៀត ត្រូវបានទទួលទានអាហារ ពេលព្រឹក
ដែលមានជាតិប្រូតេអ៊ីនខ្ពស់ រួមមានពងមាន់ សាច់គោ ចំណែកឯអ្នកខ្លះទៀត ត្រូវឲ្យទទួលទាន
អាហារពេលព្រឹកធម្មតា។ ហើយអាហារនីមួយៗ ត្រូវបានផ្ទុកដោយ កាឡូរីចំនួន ៣៥០ ។  

ជាមួយគ្នានេះដែរ អ្នកដែលបានចូលរួម នៅក្នុងការសិក្សា ត្រូវឲ្យបំពេញលិខិតសំនួរចំលើយ ព្រម
ទាំងធ្វើការវាស់ សម្ពាធឈាមជារៀងរាល់ថ្ងៃ។

ការសិក្សាដែលត្រូវបានចុះផ្សាយនៅក្នុង ទស្សនាវដ្តីរបបអាហារ បានរកឃើញថា ការទទួលទាន
អាហារពេលព្រឹក ដែលមានផ្ទុកជាតិប្រូតេអ៊ីនខ្ពស់អាចមិនធ្វើឲ្យឆាប់ឃ្លាន នៅពេលក្រោយឡើយ។
មិនតែប៉ុណ្ណោះ វាថែមទាំងអាចកាត់បន្ថយ អាហារដែលឥតប្រយោជន៏ ជាច្រើន នៅពេលល្ងាច
ដែលធ្វើឲ្យឡើងទំងន់៕

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: lifestyle knowledge