CamNews

តារា 

បើមិនមែនដោយសាររបួសស្មា Floyd សន្លប់បាត់ទៅហើយ

ព័ត៌មានកីឡា៖ សមាជិកជាន់​ខ្ពស់ ក្រុមកីឡាករប្រដាល់របស់លោក ប៉ាក់គីអៅ គឺលោក Bob Arum បានចេញសេចក្ដី​ថ្លែងការណ៍ កាលពីម្សិលមិញនេះ ដោយលើកយកពាក្យសម្ដីរបស់ កីឡាករ បាក់គីអៅ បានថ្លែងប្រាប់​គាត់ផ្ទាល់ ទាក់ទងនឹងការបរាជ័យចុងក្រោយ របស់គាត់ ។ 

លោក​ Bob Arum បានថ្លែងពីពាក្យសម្ដីប៉ាក់គីអៅថា គាត់នៅតែមាន អារម្មណ៍ ថាគាត់គឺជាអ្នកឈ្នះការប្រកួតនេះ បើទោះបីជាគាត់មានរបួសស្មាក៏ដោយ ហើយប្រសិនជាគាត់មិនមានរបួសស្មាវិញគាត់ នឹងអាចផ្ដួល Floyd បានដោយ​ងាយស្រួល ។ Bob Arum បន្ដទៀតថា ខ្ញុំបានតាមដានការប្រកួត ម្ដងហើយម្ដងទៀត ជារឿយៗ ​ដោយផ្ដោតសំខាន់ ការធ្វើបានល្អ ទាំង​៤ ទឹករបស់កីឡាករ ប៉ុន្ដែក្នុងលទ្ធផលរបស់ ចៅក្រម ដែលផ្ដល់ពិន្ទុ​ទាំង​៤ ទឹកនោះ គឺហាក់ដូចជា សុក្រិតតែ ២ទឹកទៀតតែប៉ុណ្ណោះ ហើយចុះ ២ទឹកទៀតទៅឯណា ។ ការប្រកួតនេះ បើទោះបីជាមិនបានជោគជ័យទាំងស្រុង នោះ ខ្ញុំគិតថា ហោចណាស់ក៏ទទួលបាន លទ្ធផលស្មើរនោះដែរ ។ 

ក្រោយលទ្ធផលដែលទទួលបាន Floyd យល់ព្រមផ្ដល់ឱកាសប្រកួតជាលើកទី ២ ប៉ុន្ដែក្រោយមកទៀត Floyd ក៏សម្រេចចិត្ដលុបចោលវិញ ខណៈដែល ប៉ាក់គីអៅ បានបង្ហាញពីទុក្ខក្រៀមក្រំដោយមានរបួសស្មា ហេតុនេះ​ហើយទើប Floyd យល់ថា គឺជាលេស មិនព្រមទទួលស្គាល់ការចាញ់របស់ខ្លួន ។


ដោយ៖ អឿ អ៊ុយ

ប្រភព៖ abs-cbnnews 


Tags: boxing news Manny Pacquiao Floyd