CamNews

ព័ត៌មានអន្តរជាតិ 

បើកលឿនជ្រុល ខុសគន្លងផ្លូវដែក ដេកពេទ្យ ៤០ នាក់

ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន នាប៉ុន្មានម៉ោង
មុននេះ បានអោយដឹងថា មនុស្ស ៤០​  នាក់បានរងរបួស ក្នុងនោះក៏មានអ្នករងរបួសធ្ងន់ផងដែរ
បន្ទាប់ពីមានឧបទ្ទេវហេតុគ្រោះថ្នាក់រថភ្លើងក្រោមដី នៅឯភាគខាងត្បូង នៃក្រុងមាត់សមុទ្រBu-
san  ប្រទេសកូរ៉េខាងត្បូង។

គួរបញ្ជាក់ផងដែរថា ចំនួនជនរងគ្រោះអាចនឹងមានការកើនឡើង  ស្របពេលដែលអ្នករបួសមួយ
ចំនួនមានធ្ងន់ និងស្រាល រីឯអ្នកមួយចំនួនផ្សេងទៀតរងនូវការបាក់ឆ្អឹងផងដែរ នេះបើយោងតាម
របាយការណ៍។ លើសពីនេះទៅទៀត របាយការណ៍ដដែលបានបញ្ជាក់បន្ថែមផងដែរថាមូលហេ
តុដែលបានធ្វើអោយមានគ្រោះថ្នាក់នេះ ក៏ដោយសារតែរថភ្លើងមួយគ្រឿងនោះ បើកក្នុងល្បឿន
លឿន និងរត់ខុសពីគន្លងផ្លូវដែកតែម្តង៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ អាស៊ីវ័ន


Tags: international news strange entertainment