ព័ត៌មានអន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍ ពីអង្គការ សហប្រជាជាតិអោយដឹងថា ហោចណាស់ មនុស្ស ៨ លាននាក់ រងនូវផលប៉ះពាល់ ពីគ្រោះថ្នាក់ធម្មជាតិ សាហាវ នៅក្នុងប្រទេស នេប៉ាល់ ពោល ចំនួនជនរងគ្រោះផលប៉ះពាល់ គឺមានច្រើនកើនលើសពីមួយភាគបួន នៃប្រជាជនសរុបទៅទៀត ។
បណ្តាជំនួយអន្តរជាតិ បានមកដល់ជាបន្តបន្ទាប់ ប៉ុន្តែ នៅតែមានតម្រូវការទ្រង់ទ្រាយធំ ដដែល តួយ៉ាង ក្រុមជនរងគ្រោះ ប្រមាណ ១,៤ លាននាក់ មានតម្រូវការខ្លាំង ម្ហូបអាហារ នេះ បើ តាមការគូសបញ្ជាក់ អោយដឹងដដែល ពីអង្គការ សហប្រជាជាតិ ។ គួរបញ្ជាក់ថា គ្រោះរញ្ជួយដីមានកម្លាំងខ្លាំងដល់ទៅ ៧,៨ រ៉ិចទ័រ កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅនេះ បានធ្វើអោយខូចខាត ផ្ទះសម្បែង រាប់ពាន់ ខ្នង នៅក្នុង ទីក្រុង Kathmandu និងនៅទូទាំងប្រទេសជាដើម ។ មិន ត្រឹម តែបណ្តាលអោយមានការ ខូច ខាតផ្ទះ សម្បែង បណ្តាទីសក្ការៈ និង សម្បត្តិបេក្ខភណ្ឌពិភពលោកតែប៉ុណ្ណោះទេ តែកីបានបណ្តាលអោយមាន ជនរងគ្រោះស្លាប់ កើនឡើងដល់ ៤៣១០ នាក់ ផងដែរ ស្របពេលដែល ៨០០០ នាក់ ផ្សេងទៀតបាន ទទួលរងរបួសធ្ងន់ និង ស្រាល ខណៈនាយករដ្ឋមន្រ្តី លោក Sushil Koiralaព្រមានអោយដឹងថាតួរលេខ អាចកើនឡើងដល់ ១០,០០០ នាក់ ។
ខណៈក្រុមជនរងគ្រោះ ចំណាយពេល នៃយប់ទី ៣ ស្នាក់នៅខាងក្រៅផ្ទះ ពួកគេ ពិត ជាមានភាពភ័យ ខ្លាចខ្លាំងណាស់ ក្នុងការវិលត្រលប់ចូលទៅកាន់គេហដ្ឋានរបស់ខ្លួនវិញ នៅទីក្រុង Kathmanduប្រទេស នេប៉ាល់ ។ អាហារ ទឹក ប្រព័ន្ធអគ្គីសនី ការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ ខណៈមានភ័យខ្លាចថាអាច នឹងមានការផ្ទុះឡើងនូវជម្ងឺឆ្លង៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី