ចិន ៖ យ៉ាងហោចណាស់ មនុស្ស ៤២ នាក់ បានស្លាប់ ខណៈ ៣៣ នាក់ផ្សេងទៀត បាន
ទទួលរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីឡានក្រុងមួយ បានឆាបឆេះយ៉ាងសន្ធោសន្ទៅនៅ
ឯក្រុង Xiamen ភាគអាគ្នេយ៍ប្រទេស កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ នេះបើយោងតាម
ការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស CNN ។
លើសពីនេះ បើយោងតាមសម្តីមន្រ្តីផ្លូវការ ប្រចាំក្រុងឆ្នេរសមុទ្រមួយនេះ បានអះអាង
អោយដឹងថា រថយន្តក្រុងមួយគ្រឿងនេះ មានសភាពល្អនោះទេ ដោយឡែកបន្ទាប់ពីបាន
រត់បានចម្ងាយជាង ៤០០ ម៉ែត្រ សោកនាដកម្មឆាបឆេះមួយនេះ ក៏បានកើតឡើងតែម្តង
នាវេលាម៉ោង ៦ និង ៣០ នាទីល្ងាច។
គួរបញ្ជាក់ផងដែរថា បើយោងតាមសម្តីសាក្សី ក៏បានបញ្ជាក់អោយដឹងផងដែរថា មូល
ហេតុ ដែលបានធ្វើអោយ រថយន្តក្រុងមួយនេះ ឆាបឆេះ នៅមិនទាន់បានដឹងនៅឡើយ
នោះទេ ស្របពេលដែលស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ តែពួកយើង
បានលឺសម្លេងផ្ទុះមួយ ខណៈពេលដែល ១០ នាទីក្រោយមក ក៏បានកើតមានឡើងនូវ
សោកនាដកម្មដ៏គួរអោយរន្ធត់នេះតែម្តង៕
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN