CamNews

ព័ត៌មានអន្តរជាតិ 

អង្គការ NASA បាញ់បង្ហោះយានអវកាស ម្តង ៤ គោលបំណងសិក្សា ទំនាក់ទំនងឡើងវិញ ដែនម៉ាញេទិច

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ អវកាសអាមេរិក NASA នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០១៥ បាន បង្ហោះយានអវកាសចំនួន ៤ ត្រួតគ្នាដើម្បីសិក្សាថាតើ ដែនម៉ាញេទិច របស់ផែនដី និង ព្រះអាទិត្យមាន ទំនាក់ទំនង ឬ ផ្សាភ្ជាប់គ្នាដោយរបៀបណា ព្រោះតែកន្លងមក ដោយសារតែ ព្យុះព្រះអាទិត្យ ក៏អាច ធ្វើ​ឲ្យ ទំនាក់ទំនង និង ប្រព័ន្ធផ្សព្វផ្សាយលើផែនដី ត្រូវកាត់ផ្តាច់ដែរ។


ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា បេសកកម្មខាងលើនេះមានឈ្មោះ ថាការសិក្សា ពីទំហំនៃដែនម៉ាញេទិច ដែលមានទំនាក់ទំនងគ្នា (MMS) ហើយយានអវកាស ទាំងនោះ  ត្រូវបានដាក់ តម្រៀបគ្នា ពីក្រោមឡើងទៅលើ បន្ទាប់មកក៏ធ្វើការបាញ់បង្ហោះចេញ ពីផែនដី កាល  ពីវេលាម៉ោង ១០ និង ៤៤នាទីយប់ថ្ងៃព្រហស្បតិ៍ ពីមូលដ្ឋានទ័ពអាកាស រដ្ឋផ្លូរីដា  ដោយ​​     ប្រើប្រាស់គ្រាប់រ៉ុក្កែតប្រភេទ Atlas V។


គួរបញ្ជាក់ថា គម្រោងខាងលើនេះ បានចំណាយថវិកា ១,១  ពាន់ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើ ការសិក្សាពីបាតុភូទនៃទំនាក់ទំនងរវាង ដែន   ម៉ាញេទិច រវាងភព និង ផ្កាយ។ ដែន ម៉ាញេទិច ជាបាតុ ភូទ មួយដែលពិបាកនឹងយល់ថា វាកើតឡើងមកពី  ណាណាស់ ហើយកន្លងមក អ្នកវិទ្យាសាស្ត្រគ្រាន់ តែដឹងថា ដែនម៉ាញេទិច ជាកម្លាំងទំនាញ និងរុញច្រានដែលធ្វើឲ្យផែនដីរក្សាគន្លងវិលជុំវិញព្រះអាទិត្យ និង ការពារខ្លួនពីវត្ថុអវកាសជាដើម៕

ប្រភព ៖ ស៊ិនហួរ និង ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news USA United States Nasa Washington