អគារផ្ទះមួយដែលមានទទឺងប្រវែងតែ 120cm កំពុងតែក្លាយជាបេក្ខភាពបំបែកឯក្តកម្ម ផ្ទះដែល
តូចចង្អៀតបំផុតលើពិភពលោកដែលគេបានសាងសង់។ ផ្ទះនេះត្រូវបានសាងសង់ឡើងដោយ
ស្ថាបត្យករជនជាតិប៉ូឡូញម្នាក់គឺលោក Jakub Szczesny, គាត់បាននិយាយថា ផ្ទះរបស់គាត់គឺ
ជា"សមិទ្ធិផលបែបសិល្បៈ" មួយ។
គាត់បានបន្ថែមឲ្យដឹងថា ដើម្បីរស់បាននៅក្នុងផ្ទះដែលនៅសល់ចន្លោះដ៏តូចចង្អៀតតែ 71 cm
នេះ អ្នកដែលរស់នៅត្រូវមាន "ចំណង់ចំណូលតាមបែបអវកាស" ។ ផ្ទះនេះនឹងដាក់សម្ភោធនៅ
ថ្ងៃទី20/10 ខាងមុខនេះ និងមានមនុស្សបានមកចុះឈ្មោះរស់នៅពេញមួយរដូវរងារ ៕
ដោយ៖ សិលា
ប្រភព៖ K14