CamNews

ព័ត៌មានអន្តរជាតិ 

រថយន្តក្រុង បោលធ្លាក់ស្ពាន ប្រល័យសង្ខារមនុស្សយ៉ាងហោច ៣៧ នាក់

ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់​​​  មនុស្ស ៣៧ នាក់បានស្លាប់បាត់បង់ជីវិត ខណៈពេល
ដែល ១៤ នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីរថយន្តក្រុងមួយគ្រឿងបានបើកធ្លាក់ស្ពានមួយ
កន្លែង  នាភាគខាងលិចប្រទេសឥណ្ឌា    នេះបើតាមការអោយដឹង  ពីទំព័រសារព័ត៌មានបរទេស
BBC ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមថា រថយន្តក្រុងខាងលើបាន
បាត់បង់ម្ចាស់ការ   ខណៈពេលដែលបានមកដល់កន្លែងកើតហេតុ ​ ពោលគឺបានបើកធ្លាក់ស្ពាន
បោលចូលទន្លេមួយ ក្នុងស្រុក Ratnagiri ចម្ងាយប្រមាណជាង ២០០ គីឡូម៉ែត្រ  ភាគខាងត្បូង
ទីក្រុង Mumbai ។

គួររំឭកផងដែរថា រថយន្តក្រុងមួយនេះ ដឹកអ្នកដំណើរច្រើនជាង ៥០ នាក់ ធ្វើដំណើរពី Goa ទៅ
ទីក្រុង Mumbai  ហើយបើនិយាយពីជនរងគ្រោះទាំងនោះវិញ  ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ
៣ កន្លែងដែលក្បែរកន្លែងកើតហេតុ ដើម្បីធ្វើការសង្គ្រោះបន្ទាន់។ ដោយឡែក បើនិយាយពីមូល
ហេតុនៃការជួបឧបទ្ទេវហេតុលើកនេះ បន្ទាប់ពីរថយន្តក្រុងបាត់បង់ម្ចាស់ការណ៍នោះ ក៏កំពុងតែ
ស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ BBC


Tags: international news strange news unbelievable news pic