ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ ជនរងគ្រោះ ៣៩ នាក់ស្លាប់បាត់បង់ជីវិតភាគច្រើនជាភ្ញៀវទេស ចរអន្តរជាតិ ខណៈ ៣៦ នាក់ផ្សេងទៀត រងរបួសធ្ងន់ និងស្រាល នៅ ក្នុង ការវាយប្រហារ ទៅលើ ឆ្នេរសមុទ្រមួយកន្លែង ដែលមានវត្តមាននៅក្នុងទីក្រុងរមណីយដ្ឋាន ក្រុង Sousse ប្រទេសទុយនេ ស៊ីនេះបើតាមការគូសបញ្ជាក់ ពីមន្រ្តីក្នុងស្រុក ។
ប្រភពពីសារព័ត៌មានប៊ីប៊ីស៊ី អោយដឹងថា ឃ្លីប វីដេអូ ដែលបានចែកចាយនោះ បានបង្ហាញជាក់ ស្តែងអោយឃើញនូវរូបភាពជនសង្ស័យជា ខ្មាន់ កាំភ្លើង ដេកស្លាប់នៅនឹងដី ។ ជនរងគ្រោះស្លាប់ បាត់បង់ជីវិតទាំងអស់ មាន ដូចជា ជនជាតិ ទុយនេស៊ី ជនជាតិ អង់គ្លេស អាល្លឹម៉ង់ ប៊ែលហ្ស៊ិក និងជនជាតិ បារាំងជាដើម គួរបញ្ជាក់ថា ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយមដែលត្រូវបានគេស្គាល់ឈ្មោះ ថា ISIS នោះ ចេញមុខបកស្រាយអោយដឹងថា ខ្លួនជាអ្នកធ្វើការវាយប្រហារលើកនេះ ។
គួររំឮកថា អំឡុងខែ មីនា កន្លងទៅ ក្រុមសកម្មជនមួយនេះ បានសម្លាប់មនុស្ស២២នាក់ភាគច្រើន ជាភ្ញៀវទេសចរអន្តរជាតិ នៅក្នុងការវាយប្រហារ ទៅលើ សារមន្ទីរមួយកន្លែង ក្នុងរដ្ឋធានី ប្រទេស ទុយនេស៊ី ។ ក្រុមឧទ្ទាម រដ្ឋអ៊ីស្លាមជ្រុលនិយម ISIS អះ អាង ក្តែងៗអោយដឹងថា ខ្លួនជាអ្នកវាយ ប្រហារអំឡុងថ្ងៃសុក្រម្សិលមិញនេះ ខណៈក្រុមឧទ្ទាមមួយនេះទទូចអោយក្រុមអ្នកគាំទ្ររបស់ខ្លួន ចូលដៃក្នុងការវាយប្រហារ អំឡុង Ramadan ។ គណនីបណ្តាញសង្គមមួយដែលត្រូវបានគេស្គាល់ ថាមានទំនាក់ទំនងជិតស្និទ្ធនឹង IS នោះ បានបង្ហាញរូបភាពបុរសម្នាក់ ខណៈពួកគេអះអាងថា ជា កំពូលអ្នកវាយប្រហារលើកនេះ នៅឯឆ្នេរសមុទ្រ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី