អន្តរជាតិ ៖ យុវតីស្រស់ស្អាតម្នាក់ ដែលជានិស្សិត ត្រូវបានបុរសវ័យចំណាស់ម្នាក់ផ្សេង
ទៀត វាយប្រហារនៅលើរថយន្តក្រុង ប ន្ទាប់ពីនាងបានបដិសេធ មិនព្រមងើបចេញពី
កន្លែងអង្គុយ ខណៈបានបង្កើតឡើងនូវជម្លោះទាស់សម្តីគ្នា និង ប្រើអំពើហឹង្សាបន្តិច
បន្តួច នេះបើយោងតាមការដកស្រង់អត្ថបទសារព័ត៌មាន ពីគេហទំព័របរទេស អាស៊ីវ័ន
ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃទី ២ កន្លងទៅនេះ។
ប្រភពសារព័ត៌មានដដែល ក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា ករណីខាង
លើនេះ បានកើតឡើងនៅខេត្ត Jiangsu ប្រទេសចិន ។ គួរបញ្ជាក់ផងដែរថា បុរស
វ័យចំណាស់រូបនោះ បានបើកការវាយប្រហារទៅលើយុវតីរូបនោះ ដោយយកជង្គង់
របស់គាត់ ទៅឆ្គើសនាង ស្របពេលដែលរំពេចនោះ ក៏បានកើតមានឡើងនូវជម្លោះ
រហូតដល់ប្រើអំពើហឹង្សាទៅលើរូបនាង ។ មិនត្រឹមតែប៉ុណ្ណោះ គាត់ក៏បានគំរាមនាង
ផងដែរថា អោយឈប់និយាយតមាត់ជាមួយនឹងគាត់ បើមិនដូច្នេះទេ គាត់នឹងវាយ
នាងជាក់ជាមិនខាន។
ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ ពីសំណាក់អ្នកធ្វើដំណើរក្នុងឡានក្រុងជាមួយនឹង
គ្នា ដោយចាប់ឃាត់បុរសវ័យចំណាស់ ដែលជាជនអគតិរូបនោះ ។ ដោយឡែក បើ
និយាយពីសកម្មភាពវាយប្រហារលើកនេះត្រូវបានថតជាប់តាមរយៈកាម៉េរ៉ាសុវត្ថិភាព
ដែលបានបំពាក់នៅក្នុងឡានក្រុង។ ភ្លាមៗនោះ បុរសវ័យចំណាស់ បាត់បង់ម្ចាស់ការ
រូបនេះ ក៏បានគេចខ្លួនបាត់ភ្លាមៗមួយរំពេច ខណៈមិនទាន់បានឃាត់ខ្លួនផងនោះ ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន