ប្លែកៗ ៖ បើតាមការដឹងពីគេហទំព័រសារព័ត៌មានបរទេស worldnewstoday ដែលទើបតែបាន
ចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ស្រ្តីម្នាក់ត្រូវបានរកអោយឃើញ
ថា បានកាត់ប្រដាប់ភេទមិត្តប្រុសរបស់ខ្លួនចោល ក៏ព្រោះតែភ្លើងប្រច័ណ្ឌ បន្ទាប់ពីរកឃើញថា
គាត់បានបោកប្រាស់ និងភូតកុហកនាង ។
គួរបញ្ជាក់ផងដែរថា ស្រ្តីជាជនជាប់ចោទ ឈ្មោះ Julia Munoz Huaman វ័យ ៤១ ឆ្នាំ មកទល់
នឹងពេលនេះ ត្រូវបានចាប់ឃាត់ខ្លួនហើយ បន្ទាប់ពីបានធ្វើបែបនេះ ខណៈពេលដែលមិត្តប្រុស
ឈ្មោះ Ramon Arias វ័យ ៤៦ ឆ្នាំ កំពុងតែលង់លក់ក្នុងសុបិន្ត។
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែល បន្ថែមថា ករណីខាងលើនេះបានកើតឡើង
ក្នុងក្រុង Lima ប្រទេស ប៉េរ៉ូ ។ ដោយឡែក បើនិយាយពីជនរងគ្រោះវិញ ត្រូវបានបញ្ជូនទៅកាន់
មន្ទីរពេទ្យក្បែរនោះ ដើម្បីធ្វើការសង្គ្រោះ ស្របពេលដែលការវះកាត់ក៏កំពុងតែប្រតិបត្តិការ រីឯ
ស្រ្តីជាជនដៃដល់វិញ នឹងត្រូវបានផ្តន្ទាទោស អោយជាប់ពន្ធនាគារទៅតាមផ្លូវច្បាប់របស់ប្រ
ទេសនេះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ worldnewstoday