អន្តរជាតិ ៖ ដោយមានទម្ងន់ដល់ទៅជិត ៧០ គក និងមានប្រវែងទទឹងដល់ទៅ ៣៨ ស.ម
ក្តាមមួយក្បាលនេះ មកពីកោះ Tasmanian ប្រទេសអូស្រ្តាលី ត្រូវបានចាត់ចូលជាក្តាមយក្ស
ដែលមានទំហំធំជាងគេបង្អស់លើលោក ពោលគឺ វាមានទំហំធំជាងក្តាមធម្មតាដល់ទៅ១០០
ដងឯណោះ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស
singaporeseen ។
លើសពីនេះ បើយោងតាមរបាយការណ៍មកពី Planet Cyber បញ្ជាក់បន្ថែមអោយដឹងថា
ក្តាមចម្លែកមួយនេះ អាចនឹងរីកមាឌកាន់តែធំជាងនេះទៅទៀត ខណៈនាពេលបច្ចុប្បន្ននេះ
វាស្ថិតនៅសភាពក្មេងខ្មីនៅឡើយ។
គួរបញ្ជាក់ផងដែរថា ក្តាមចម្លែកដ៏ធំមួយក្បាលនេះ ត្រូវបានប្រមាញ់ជាប់ដោយអ្នកនេសាទ
ម្នាក់ លុះក្រោយមក ក៏បានលក់វាក្នុងតម្លៃ ៥,៨៣២ ដុល្លារសឹង្ហបុរី ទៅអោយ ជលវប្បដ្ឋាន
(អាងចិញ្ចឹមត្រី) អង់គ្លេស ។ យ៉ាងណាមិញ បើយោងតាមសម្តី លោក Rob Hicks ប្រធាន
អង្គភាពជីវចំរុះដែនសមុទ្រ Sea Life អោយដឹងថា ក្តាមមួយប្រភេទនេះ ពិតជាគួរអោយ
ចាប់អារម្មណ៍ជាខ្លាំង ខណៈវាពិតជាមានតម្លៃ ក្នុងការរកប្រាក់ចំណូល បន្ទាប់ពីចំណាយ
លទ្ធភាពក្នុងការហោះហើរ ទៅកាន់ពិភពលោក ក្នុងការតាំងបង្ហាញខ្លួនជាសាធារណៈ ៕
ដោយ ៖ ពិសី
ប្រភព ៖ singaporeseen