ព័ត៌មានអន្តរជាតិ ៖ យុវវ័យ វ័យក្មេង ២ នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីបានធ្លាក់ពីជាន់ទី ៦ នៃសំណង់អាគាររស់នៅ មួយកន្លែង អំឡុងពេលមានពិធីជប់លៀង នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស្កាយញូវ ។
បន្ថែមពីលើនេះ មន្រ្តីប៉ូលីស បានពណ៌នាអោយដឹងថា ជនរងគ្រោះទាំងពីរនាក់នោះ ម្នាក់ ជាបុរស មានវ័យ ១៨ ឆ្នាំ និងម្នាក់ទៀត ជានារី មានវ័យ១៩ ឆ្នាំ ខណៈករណីគ្រោះថ្នាក់លើកនេះ វាគឺជាគ្រោះ ថ្នាក់សោកនាដកម្ម អាក្រក់បំផុត ។
សេចក្តីរាយការណ៍ បន្តអោយដឹងថា មានករណីទូរស័ព្ទប្តឹង មន្រ្តីមានសមត្តកិច្ច កាលពីយប់រំលង អាធា្រត្រ អោយទៅកាន់តំបន់កន្លែង កើតហេតុ អាគារ Knights Tower ភាគខាងត្បូង ទីក្រុងឡុងដ៍ ប្រទេស អង់គ្លេស ។ អ្នកនាំពាក្យអោយមន្រ្តី ប៉ូលីស បញ្ជាក់បានអោយដឹងថា ការស្លាប់បាត់បង់ជី វិតលើកនេះ ពុំស្ថិតនៅក្រោមការសង្ស័យនោះទេ ។
លោក Shaun Carre-Brown ជាមន្រ្តីផ្លូវការ ជាន់ខ្ពស់ប្រចាំតំបន់ បាននិយាយ អោយដឹងថា នេះគឺ ជាករណីគ្រោះថ្នាក់ចៃដន្យ ដ៏សោកសៅជាទីបំផុត ហើយយើងខ្ញុំ សូមចូលរួមរំលែកមរណទុក្ខមួយ នេះ ចំពោះគ្រួសារនៃសព ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ