CamNews

ព័ត៌មានអន្តរជាតិ 

អ្នកស្លាប់ ក្នុងប្រតិបត្តិការ បណ្តេញក្រុម បាតុករ របស់អាជ្ញាធរថៃ កើនឡើងដល់ ៥ នាក់

បាងកក ៖ យ៉ាងហោចណាស់ ចំនួនមនុស្សស្លាប់ មានការកើនរហូតដល់ ៥នាក់ និងរងរបួស ៧០នាក់ ក្នុងហេតុការណ៍ ប៉ះទង្គិចគ្នា រវាងកម្លាំងតម្រួត និងហ្វូងបាតុករ ខណៈដែលអាជ្ញាធរព្យាយាមសម្រុក ដណើ្តមទីតាំងពីក្រុមអ្នកតវ៉ា ។

យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ នេះបានចុះផ្សាយឲ្យដឹងថា របាយការណ៍មជ្ឈមណ្ឌលសង្គ្រោះ ប្រចាំក្រុងបាងកក បានរាយការណ៍ថា ចំនួនអ្នកស្លាប់ មានការកើន ឡើង រហូតដល់ ៥នាក់ និងរងរបួស ៧០នាក់ នៅក្នុងហេតុការណ៍ ប៉ះទង្គិចគ្នា រវាងកម្លាំងតម្រួត និង ហ្វូងបាតុករ ប្រឆាំងរដ្ឋាភិបាល (ចាំផ្ទះ) របស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នៅតំបន់ស្ពាន ផានហ្វាលី ឡាត ក្រុងបាងកក ក្នុងប្រតិបត្តិការ បណ្តេញក្រុមអ្នកតវ៉ា ចេញពីតំបន់ ដែលអាជ្ញាធរហាមឃាត់មិនឲ្យ មានការជួបជុំគ្នា ។

គួរបញ្ជាក់ដែរថា ចាប់តាំងពីមានការជួបជុំគ្នា ពីសំណាក់ក្រុងបាតុករ ប្រឆាំងរដ្ឋាភិបាលក្រុងបាងកក ដែល នាំដឹកនាំដោយលោក ស៊ូថេប ថងស៊ូបាន អតីតឧបនាយករដ្ឋមន្រ្តីថៃ នាអំឡុងចុង ខែវិចិ្ឆកា ឆ្នាំ២០១៣ មកទល់នឹងបច្ចុប្បន្ន បានសម្លាប់ជីវិតមនុស្ស ១៦នាក់ និងរងរបួស ៧០១នាក់ និង កំពុងសម្រាកព្យាបាល ជំងឺ នៅតាមមន្ទីរពេទ្យនានា ក្នុងក្រុងបាងកកចំនួន ៣៥ នាក់ ៕

ផ្តល់សិទ្ធិោដោយ៖ ដើមអម្ពិល


Tags: International News