CamNews

ព័ត៌មានអន្តរជាតិ 

"ជីកស្មៅ ជីកទាំងឬស" កម្លាំងយោធាបារាំង កម្ទេចខ្ទេច ក្បួនរថយន្ត ដឹកសព្វាវុធ ទំនើបៗ របស់ក្រុម អាល់កៃដា

ព័ត៌មានអន្តរជាតិ ៖ ក្បួនរថយន្ត ដឹកសព្វាវុធសង្គ្រាម   ទំនើបៗ  ពី អាហ្វ្រិកខាងជើង ទៅ ម៉ាលី របស់ ក្រុម អាល់កៃដា នោះ ត្រូវបាន កំទេចខ្ទេចដោយកងកម្លាំងប្រទេស បារាំងនេះបើយោងតាមសម្តីមន្រ្តី ផ្លូវការប្រចាំទីក្រុង ប៉ារីស ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន ពីទំព័រប៊ីប៊ីស៊ី អោយដឹងថា ក្បួ  នរ ថយន្តខាងលើនេះ បានដឹងអា វុធយុទ្ធភ័ណ្ឌសឹកសង្គ្រាម ពី ប្រទេស ល៊ីប៊ី ក៏ប៉ុន្តែ រងនូវការបំផ្លាញ   តាមរយៈការកំទេចចោល ខណៈ មានការឆ្លងព្រំប្រទល់ដែន ប្រទេស នីហ្សេរីយ៉ា ។ គួរបញ្ជាក់ថា កងកម្លាំងប្រទេស បារាំង បានធ្វើបទ អន្តរាគមន៍ ជាបណ្តោះអាសន្ន នៅក្នុងប្រទេស ម៉ាលី នៅឆ្នាំ ២០១៣ ក្នុងការ    ប្រយុទ្ធប្រឆាំងទៅនឹង ក្រុមសកម្មប្រយុទ្ធ មានទំនាក់ទំនងជាមួយនឹងក្រុម អាល់កៃដា ។ កងកម្លាំង រក្សាសន្តិភាព របស់អង្គ ការសហប្រជាជាតិ បានបោះទីតាំងនៅក្នុងប្រទេស​នេះ ខណៈមានការវាយប្រហារ ដោយក្រុមបះបោរ រដ្ឋអ៊ីស្លាម ។


សេចក្តីថ្លែងការណ៍ ពីការិយាល័យ របស់ លោកប្រធានាធិបតី បារាំង Francois Hollande បានថ្លែងថា បទអន្តរាគមន៍លើកនេះ គឺបានរឹបអូសយក សព្វាវុធសង្គ្រាម   ក្នុង ទ្រង់ទ្រាយធំ  ខណៈជាការវាយប្រ ហារប្រឆាំងកម្លាំងរបស់ក្រុម សកម្មប្រយុទ្ធ ។ សេចក្តីថ្លែងការណ៍  បញ្ជាក់បន្ថែមអោយដឹងថា ក្បួនរថ យន្តខាងលើ គឺចេញពីក្រុមអាល់កៃដា ​Islamic Maghreb (AQIM   )  ដែលជាសម្ព័ន្ធមិត្ត សាខាចេញពី អាហ្វ្រិកខាងជើង រកឃើញដោយ Osama Bin Laden ។

ពុំទាន់មានរបាយការណ៍ភ្លាមៗ បញ្ជាក់បាននៅឡើយទេ ថាតើ មានការវាយប្រហារ យ៉ាងដូចម្តេចនិង មានមនុស្សប៉ុន្មាននាក់ត្រូវចាប់ឃាត់ខ្លួននោះទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants Rebel Al Qaeda