ព័ត៌មានអន្តរជាតិ ៖ ត្រីដូហ្វីន (dolphin) រងរបួសមួយក្បាល បានដាច់ហ្វូង និងហែលក្បែរ
ឆ្នេរសមុទ្រ Hainan ប្រទេសចិន ត្រូវបានរកឃើញថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមិន
មានការអើពើជួយសង្គ្រោះអ្វីនោះទេ តែគេបែរជាឃើញមានក្រុមមនុស្សដែលជាអ្នកទេស
ចរបាននាំគ្នា ចាប់វាចេញពីផ្ទៃទឹកលេង និងថតរូបលេង។ លុះបន្តិចក្រោយមក ត្រីដូហ្វីន
មួយក្បាលនេះ ក៏បានស្លាប់ ក្រោយហួរឈាមចេញពីមុខរបួសច្រើនពេក នេះបើយោង
តាមការដកស្រង់អត្ថបទផ្សាយ ពីទំព័របរទេស singaporeseen ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីខាងលើ បានកើតឡើងកាលពី
ថ្ងៃទី ១៦ កន្លងទៅ ។ យ៉ាងណាមិញ បើនិយាយពីមូលហេតុ ដែលនាំអោយត្រីដូហ្វីន
មួយក្បាលនេះ ទទួលរងរបួសដល់ថ្នាក់ហូរចេញឈាមដ៏ច្រើនបែបនេះនោះ ទំនងមក
ពីការហែលទៅបុកនឹងទូកអ្នកនេសាទ។
ដោយឡែក បើនិយាយពីរូបថតមួយសន្លឹកខាងលើនេះវិញ បន្ទាប់ពីមានការសាយភាយ
ក្នុងប្រព័ន្ធអ៊ិនធើណេត មតិរិះគន់ជាច្រើនត្រូវបានលើកឡើងព្រមៗគ្នា ("Dolphins, as
highly evolved mammals, have an IQ only a little lowe r than humans. But those
people in the pictures are worse than pigs ." ) ខណៈពេលដែលពួកគេបែរជា
សប្បាយក្នុងការថតរូប ជាមួយត្រីមួយក្បាលនេះទៅវិញ ស្របពេលដែលវាក៏កំពុងតែ
ទទួលរងរបួសបែបនេះនោះ។
គួររំឭកផងដែរថា បើទោះជាមានមតិរិះគន់ តិះដៀល ក៏ដូចជាជេរប្រមាថក្រុមអ្នកទេស
ចរមួយក្រុមនេះក៏ដោយ មកទល់នឹងពេលនេះ មិនទាន់មានប្រភពផ្លូវការណាមួយចេញ
ផ្សាយអោយដឹងថាតើ ពួកគេនឹងត្រូវប្រឈមចំពោះមុខច្បាប់ យ៉ាងណានៅឡើយនោះ
ទេ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ singaporeseen