CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះអាវុធ នៅក្នុងក្លឹបរាត្រី រងគ្រោះមនុស្ស ១៥ នាក់ ក្នុងនោះ មានតាំងពីក្មេងតូច វ័យ ១១ ឆ្នាំ

ព័ត៌មានអន្តរជាតិ ៖ មនុស្ស ១៥ នាក់ ក្នុងនោះរួម​​  មាន ក្មេងតូចម្នាក់ វ័យទើបតែ ១១ ឆ្នាំ ពួកគេទាំង អស់គ្នា បានទទួលរងរបួស ដោយនៅក្នុងនោះ មានម្នាក់ រង  របួសធ្ងន់ ក្រោយពីមានករណី ផ្ទុះអាវុធ នៅឯក្លឹបកំសាន្តរាត្រី   មួយ កន្លែង នា  វេលា ទាបភ្លឺ ឈានចូលថ្ងៃអាទិត្យ នៅឯទីក្រុង Miami នារដ្ឋ Florida សហរដ្ឋអាមេរិក នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មាន រដ្ឋចិន ស៊ិនហួរ ។

ប្រភពដដែលបន្តអោយដឹងថា ភ្លាមៗនោះ ប៉ូលីសក៏បាន​ ចេញ បទ    អន្តរាគមន៍ ដោយចុះទៅដល់ កន្លែងកើតហេតុដោយផ្ទាល់ នៅវេលាម៉ោង ១ រំលងអាធ្រាត្រ ដោយនៅក្នុងនោះ  ក្រុមមន្រ្តីមានសម ត្ថកិច្ច ក៏កំពុងតែធ្វើការតាមដាន ស៊ើបអង្កេត ដើម្បីកំណត់អោយបាន ពី ចំនួន មនុស្ស ដែលមានវត្ត មាននៅក្នុងក្លឹបកំសាន្ត ពេលរាត្រីមួយកន្លែងនេះ ក៏ដូចជា  កំណត់  អោយបាន ពីចំនួនមនុស្សដែល ចូលដៃក្នុងការបាញ់បោះគ្រាប់ពិត ។

លោក Ignatius Carroll កាពីទែន មកពីនាយកដ្ឋាន    សង្គ្រោះអគ្គីភ័យ   ប្រចាំក្រុង  បានផ្តល់ជាកិច្ច សម្ភាសន៍អោយដឹងថា ជនរងគ្រោះ ៧ នាក់ ត្រូវបានគេបញ្ជូនភ្លាមៗ ទៅកាន់   មន្ទីរពេទ្យ ដោយនៅ ក្នុងនោះ ពួកគេទទួលរងរបួស ត្រគាក ជើង ខណៈពុំមានការរងគ្រោះ រហូតដល់ថ្នាក់ គម្រាមគំហែង ដល់អាយុជីវិតនោះទេ ស្របពេលដែល ជនរងគ្រោះម្នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Breaking news World news Unt news Hot news USA United States Pentagon Florida