អ្នកកើតជំងឺទឹកនោមផ្អែមកាន់តែមានច្រើនឡើងៗនៅទូទាំងពិភពលោក តើនេះមកពីមូល
ហេតុអ្វីខ្លះ?ទស្សនាវដ្ដី Prevention របស់អាមេរិកបានបង្ហាញពីអាថ៌កំបាំងទាំងឡាយដូចខាង
ក្រោមដែលអាចជួយឱ្យអ្នកចៀសវាងជម្ងឺនេះបាន។
កាត់បន្ថយទំងន់រាងកាយ៥%
បើទោះជាអ្នកធាត់និងខ្ជិលហាត់ប្រាណយ៉ាងណាក៏ដោយ ឱ្យតែទម្ងន់រាងកាយរបស់អ្នកថយ
ចុះ៥% នោះឱកាសកើតជំងឺទឹកនោមផ្អែមនឹងថយចុះ៧០%។
ដកដង្ហើមជ្រៅ៣ដងមុនពេលធ្វើការ
សម្ពាធការងារក្នុងរយៈពេលវែងក៏អាចនាំឱ្យជាតិស្ករក្នុងឈាមកើនឡើង។ក្រុមអ្នកជំនាញការ
និយាយថា មុនពេលធ្វើការ ល្អបំផុតអ្នកគួរតែដកដង្ហើមឱ្យបានជ្រៅ៣ដងដើម្បីកាត់បន្ថយ
សម្ពាធក្នុងអារម្មណ៍។
យកចិត្តទុកដាក់លើអាហារសម្បូរជាតិសរសៃ
អាហារដែលមានជាតិសរសៃច្រើន ដែលអាចធានាបានថា វាមានជាតិសរសៃល្អយ៉ាងតិច ៥
ក្រាមនៅក្នុងនោះ ដូច្នេះវាអាចបន្ថយបានឱកាសកើតជម្ងឺមហារីកដោះ ទឹកនោមផ្អែម សម្ពាធ
ឈាមខ្ពស់និងជម្ងឺខ្យល់ចាប់។
ដើរឱ្យបាន៣៥នាទីក្នុងមួយថ្ងៃ
យោងតាមការពិសោធរបស់ប្រទេសហ្វាំងឡង់ ការដើរដោយថ្មើជើងអាចធ្វើឱ្យ insulin ក្នុងរាង
កាយដំណើរការដោយមានប្រសិទ្ធិភាពល្អបំផុត។ក្នុងមួយសប្ដាហ៍ ដើរចំនួន៤ម៉ោង និងមួយថ្ងៃ
ដើរ៣៥នាទីនឹងកាត់បន្ថយឱកាសកើតជំងឺទឹកនោមផ្អែម។
មិនបរិភោគ fast food លើសពី២ដង/សប្ដាហ៍
តាមការពិសោធរបស់អាមេរិក ការទទួលទានអាហារឆ្អិនស្រាប់ច្រើនជាង២ដងក្នុងមួយសប្ដាហ៍
នឹងធ្វើឱ្យកម្រិតនៃការទទួលអារម្មណ៍របស់រាងកាយចំពោះ insulin ត្រូវថយចុះ ពាក់កណ្ដាល។
ចំណែកហូបសាច់ត្រជាក់ឬសាច់ក្រកលើសពី៥ដងក្នុងមួយសប្ដាហ៍នឹងធ្វើឱ្យឱកាសនៃការ
កើតជំងឺទឹកនោមផ្អែមឡើងដល់៤៣%។ល្អបំផុតគួរតែបរិភោគសាច់តិចនិងអាហារច្រើន។
ម្សៅ cinnamon ជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម
ក្រុមអ្នកវិទ្យាសាស្រ្តនៃប្រទេសអាល្លឺម៉ង់បានរកឃើញថា ម្សៅ cinnamon មានប្រសិទ្ធិភាពក្នុង
ការកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម ដូច្នេះវាអាចការពារជំងឺទឹកនោមផ្អែមបាន។អ្នកអាចដាក់
ម្សៅ cinnamon ទៅក្នុងកាហ្វេឬលាយជាមួយទឹកឃ្មុំសម្រាប់ផឹកក៏បាន។
គេង៦ទៅ៨ម៉ោងក្នុងមួយថ្ងៃ
ចំពោះអ្នកដែលតែងគេងមិនបាន៦ម៉ោងក្នុងមួយថ្ងៃ ឱកាសនៃការកើតជំងឺទឹកនោមផ្អែមនឹង
កើនឡើងទ្វេដង។ចំពោះអ្នកដែលតែងតែគេងលើសពី៨ម៉ោងក្នុងមួយថ្ងៃក៏នឹងមានឱកាស
កើតជំងឺទឹកនោមផ្អែម៣ដងផងដែរបើធៀបនឹងមនុស្សគេងធម្មតា។
ប្រុងប្រយ័ត្នពេលមានអាយុចាប់ពី៤៥ឆ្នាំ
អ្នកដែលមានកម្រិតជាតិស្ករក្នុងឈាម100-125mg/dL គឺងាយនឹងកើតជំងឺទឹកនោមផ្អែមក្នុង
អំឡុងពេល១០ឆ្នាំ។ក្រោយពីអាយុ៤៥ឆ្នាំ មនុស្សធាត់ឬក្នុងគ្រួសារមានអ្នកកើតជម្ងឺទឹកនោម
ផ្អែមឬមួយមាន cholesterol ឬសម្ពាធឈាមខ្ពស់គួរតែយកចិត្តទុកដាក់ឱ្យបានច្រើនចំពោះ
កម្រិតជាតិស្ករក្នុងឈាម។
មិននៅម្នាក់ឯង
ការកើតជំងឺទឹកនោមផ្អែមនឹងកើនឡើង២,៥ដងចំពោះអ្នកដែលរស់នៅម្នាក់ឯងធៀបនឹងអ្នក
ផ្សេង។អ្នកជំនាញការនិយាយថា ប្រសឹនអ្នកនៅម្នាក់ឯង អ្នកគួរតែរក្សាការរស់នៅឱ្យមាន
ប្រយោជន៍ដល់រាងកាយ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Prevention