ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានបរទេស អឺរ៉ូញ៉ូវ ចេញផ្សាយ វេលា យប់ថ្ងៃ ទី៣ កញ្ញា ២០១៤ នេះ អោយដឹងថា មនុស្សជាច្រើននាក់ បានរងរបួស ដោយនៅក្នុង នោះ ៣ នាក់ត្រូវ បានគេរាយការណ៍អោយដឹងថា ទទួលរងរបួសធ្ងន់ធ្ងរ ក្រោយពីមានករណីផ្ទុះរោងចក្រផលិតដែកថែប មួួយកន្លែងនៅក្នុងប្រទេស ជប៉ុន ។
របាយការណ៍បញ្ជាក់អោយដឹងថា ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ ចុះ ជួយ សង្គ្រោះជាបន្ទាន់ ពីសំ ណាក់មន្រ្តីជំនាញប្រចាំតំបន់ ក្រោយទទួលបាននូវពាក្យបណ្តឹងស្តីពី គ្រោះថ្នាក់ ខាងលើ ថាមានករណី ផ្ទុះនូវ ឡ ចំហុយ នៅឯរោងចក្រ Nagoya តំបន់ Tokai ។ ក្រុមមនុស្ស ដែលជា ក្រុម ការងារបម្រើការ នៅក្នុងរោងចក្រ ត្រូវបានមន្រ្តីជំនាញធ្វើការជម្លៀសខ្លួន ខណៈពលរដ្ឋរស់នៅ តំបន់កើតហេតុ ត្រូវបាន ណែនាំកុំអោយចាកឆ្ងាយចេញពីក្នុងផ្ទះ ។ គួរបញ្ជាក់ថា អំឡុងឆ្នាំនេះ រោងចក្រ មួយនេះ បានទទួល រងនូវគ្រោះអាក្រក់ ៤ លើកផ្ទួនៗគ្នា ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញ៉ូវ