CamNews

សុខភាព 

វិធីកំចាត់ជាតិពុល ចេញពីក្នុងខ្លួន បានភ្លាមៗ ដោយធម្មជាតិ

បច្ចុប្បន្ននេះ មនុស្សស្ទើរគ្រប់រូប សុទ្ធតែមានផ្ទុកនូវជាតិពុលក្នុងខ្លួន ជាតិពុលទាំងនេះ កើតមាន
នៅក្នុងខ្លួនមនុស្ស  បណ្តាលមកពីកត្តាមួយដូចជា៖ ទឹក  ចំណីអាហារ និង បរិស្ថាននៅជុំវិញខ្លួន
មនុស្ស ដែលប្រើប្រាស់សារធាតុគីមី ដើម្បីថែរក្សា ចំណីអាហារទាំងនោះបានយូរ ឬ ឆាប់ទទួល
បានផល។ បញ្ហាទាំងនេះ គឺជាកង្វល់ដ៏សំខាន់មួយ  សំរាប់ប្រជាពលរដ្ឋ រស់នៅលើពិភពលោក
កំពុងតែជួបប្រទះ ដែលបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរាងកាយមនុស្ស ចុះខ្សោយ  ឆាប់ឈឺ
និង មានសុខភាពមិនល្អ។

ខាងក្រោមនេះយើងសូមណែនាំអ្នកឱ្យសាកល្បងវិធីសាស្រ្តងាយៗ មួយចំនួនដែលមានប្រសិទ្ធិ
ក្នុងការពារព្យាបាលកំចាត់ជាតិពុលចេញពីក្នុងខ្លួនមនុស្ស បានយ៉ាងឆាប់រហ័ស។

វិធីទី១៖​ សូមយកទឹកក្តៅ ១កែវ លាយជាមួយនឹង ទឹកក្រូចឆ្មារ ១ផ្លែ រួចកូរចូលគ្នាឱ្យសព្វ ផឹកវា
ជារៀងរាល់ថ្ងៃ រាល់ព្រឹក រហូតសុខភាពរបស់អ្នកបានប្រសើរឡើងវិញ។

វិធីទី២៖ សូមយកអំបិល ២កែវ លាយទៅក្នុងធុងឬ អាងទឹក រួចចាក់ទឹកក្តៅឧណ្ឌៗ ចូល បន្ទាប់
មកត្រាំខ្លួនរបស់អ្នក ទៅក្នុងអាងទឹកនោះ រយៈពេល ១៥នាទី ជាការស្រេច។ សូមព្យាបាលតាម
វិធីនេះ ឱ្យបាន ៣ដង ក្នុង ១សប្តាហ៍។

ចំណាំ៖ វិធីនេះ ហាមចំពោះមនុស្ស ដែលមានជំងឺលើសឈាម និង ជំងឺបេះដូង៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


Tags: Health Home Remedies for Detoxification