ព័ត៌មានអន្តរជាតិ ៖ បើយោងតាមអត្ថបទផ្សាយ របស់គេហទំព័រសារព័ត៌មានបរទេស
singaporeseen ដែលទើបតែបានចេញផ្សាយក្នុងអំឡុងថ្ងៃទី ១៧ ឧសភា នេះបានគូស
បញ្ជាក់អោយដឹងថា បុរសម្នាក់ បានមានកំហឹងក្រេវក្រោធជាខ្លាំង ខណៈពេលដែល
កំពុងនិយាយទូរស័ព្ទ ដោយមានជម្លោះជាមួយនឹងប្រពន្ធនោះ ដែលជាហេតុធ្វើអោយ
គប់គ្រវែង កូនប្រុសតូចវ័យទើបតែមួយឆ្នាំរបស់ខ្លួន ទៅនឹងដី។
ប្រភពសារព័ត៌មានដដែល បានគូសបញ្ជាក់ថា កាលពីថ្ងៃទី ១១ ខែ ឧសភា កន្លងទៅ
លោក Chen វ័យ ៣១ ឆ្នាំ ដែលត្រូវជាឪពុកចិត្តសឿងរូបនេះ បានធ្វើអោយភរិយារបស់
លោកដេកពេទ្យ ក៏ព្រោះតែមានជម្លោះ ដោយកើតមានឡើងនូវអំពើហឹង្សា ក្នុងការប្រើ
ប្រាស់កាំបិត ធ្វើអោយនាងរងរបួស។
លុះថ្ងៃបន្ទាប់មក ឪពុករូបនេះ បានទៅសួរសុខទុក្ខភរិយារបស់ខ្លួន នៅឯមន្ទីរពេទ្យ
Renji ក្នុងតំបន់ Pudong ប្រទេសចិន វេលាម៉ោង ១១ យប់ ។ ទន្ទឹមនឹងការនិយាយ
ទូរស័ព្ទ ដែលមិនអាចទប់កំហឹងបាននោះ លោក Chen ក៏បានគ្រវែងកូនប្រុសតូចវ័យ
ទើបតែ ១ ឆ្នាំទៅនឹងដី ដែលបានបណ្តាលអោយគេទទួលរងរបួសក្បាល និងហូរឈាម
ថែមទៀតផង។
ដោយឡែក មកទល់នឹងពេលនេះ លោក Chen ដែលត្រូវជាឪពុកចិត្តសឿងរូបនេះត្រូវ
បានក្រុមមន្រ្តីប៉ូលីសចាប់ឃាត់ខ្លួនហើយនិងរង់ចាំការផ្តន្ទាទោសទៅតាមផ្លូវច្បាប់របស់
ប្រទេសនេះ។ ខាងក្រោមនេះ ជាវីដេអូ តាមដានទស្សនាបន្តិចទៅ ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ singaporeseen