CamNews

ព័ត៌មានអន្តរជាតិ 

ហាត់សម Airshow លើអាកាស ក្លាយជាសោកនាដកម្ម ក្រោយ យន្តហោះ ២ គ្រឿងបុកគ្នា ទាំងកម្រោល (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ យន្តហោះយោធា ចម្បាំង ២ គ្រឿង បានផ្ទុះធ្លាក់ចុះ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ  នៅលើដីកោះ Langkawi ប្រទេស ម៉ាឡេស៊ី ក្រោយពីបានបុកគ្នា    អំ ឡុងពេលដែលមានការហាត់សម សម្រាប់កម្មវិធី បង្ហាញ Show លើអាកាស ដែលខិតជិតមកដល់ខាងមុខ នេះបើយោងតាមសេចក្តីរាយ ការណ៍ ពីភ្នាក់ងារសារព័ត៌មានផ្លូវការ ម៉ាឡេស៊ី Bernama ។

សេចក្តីរាយការណ៍ខាងលើ ពុំទាន់មានការគូសបញ្ជាក់នៅឡើយទេ ពីការស្លាប់ និងរបួស ។ យន្តហោះ ចម្បាំងយោធាពីគ្រឿង របស់ក្រុម Aerobatic  បានបុកគ្នា   នា  វិនាទី  ហោះកាត់អាកាសយានដ្ឋាន ក្នុង ល្បឿនលឿន ។ ហោចណាស់ ឃ្លីប វីដេអូថតបាន    ទិដ្ឋភាពរួមគ្រោះថ្នាក់ខាងលើ ៣ ផ្សេងគ្នា មានការ ចែករំលែកពេញបណ្តាញទំនាក់ទំនងសង្គម ។ យន្តហោះ  មួយគ្រឿង ត្រូវបានគេមើលឃើញជាក់ស្តែង ថាហុយផ្សែងខ្មួរខ្មាញ់ ខណៈមានការក្រឡាស់ ឆ័ត្រយោងពីរ នាវិនាទី កំពុងធ្លាក់ចុះមកដី ។

សម្តីសាក្សីម្នាក់បានឃើញហេតុការណ៍ ផ្ទាល់នឹងភ្នែក ផ្តល់ជាកិច្ចសម្ភាសន៍ ដល់ ភ្នាក់ងារសារព័តមាន ផ្លូវការ ប្រទេស ម៉ាឡេស៊ី Bernama អោយដឹងថា ហោចណាស់ ពីលុតម្នាក់ បានភៀសខ្លួនបានទាន់ ពេល ក្រោយពីចុចប៊ូតុង អោយកៅអីអង្គុយចេញពីតួយន្តហោះ រួចប្រើប្រាស់ ឆ័ត្រយោងជំនួយ ស្រប ពេលដែលសាក្សីម្នាក់ផ្សេងទៀត អោយដឹងថា យន្តហោះបានធ្លាក់នៅជិតផ្ទះមួយកន្លែង ក្បែរកន្លែង​ កើតហេតុ រហូតញ៉ាំងអោយមានករណីភ្លៀងឆេះផ្ទះថែមទៀតផង ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ីអិនអិន


Tags: Int news Breaking news World news Unt news Hot news Malaysia Jet crash