CamNews

សុខភាព 

រូបមន្តធម្មជាតិកំពូល ជួយឱ្យឡើងទម្ងន់ បានឆាប់រហ័ស ក្នុងរយៈពេល ១ខែ

តើលោកអ្នកកំពុងតែចង់ឡើងទម្ងន់មែនដែរឬទេ? នេះគឺជារឿងធម្មតាមួយសំរាប់មនុស្ស អ្នកខ្លះ
ចង់ឡើងទម្ងន់ អ្នកខ្លះទៀត ចង់សម្រក់ទម្ងន់។ ប៉ុន្តែ បញ្ហាទាំងអស់នេះ គឺមិនមែនជារឿងមួយដ៏
លំបាកនោះទេ ព្រោះថាបញ្ហាទាំងអស់សុទ្ធតែមានវិធីដោះស្រាយ។

ខាងក្រោមនេះ យើងសូមណែនាំអ្នកនូវវិធីធម្មជាតិងាយៗ មួយចំនួន ដែលអាចជួយឱ្យអ្នកឡើង
ទម្ងន់បានយ៉ាងឆាប់រហ័ស ក្នុងរយៈពេលដ៏ខ្លី និង មិនប៉ះពាល់ដល់សុខភាព។

វិធីទី១៖ សូមយកផ្លែល្វាស្ងួត ៥ ទៅ ៦ផ្លែ ដាក់ត្រាំទឹក ទុករយៈពេល  ១យប់។ ថ្ងៃបន្ទាប់មក យក
ផ្លែល្វានោះ មកបែងចែកជា ២ផ្នែក ទទួលទាន ២ដង នៅពេលថ្ងៃ។ សូមទទួលទានតាមវិធីនេះឱ្យ
បាន រាល់ថ្ងៃ ក្នុងរយៈពេល ១ខែ នឹងជួយឱ្យអ្នកឡើងទម្ងន់បានឆាប់រហ័ស។

វិធីទី២៖ សូមយកផ្លែល្វា ២ផ្លែ ដាក់ត្រាំទឹក ជាមួយនឹងទឹកដោះគោ នៅពេលយប់ បន្ទាប់មកយក
វាមកទទួលទាន មុនទទួលទានអាហារពេលព្រឹក ជាការស្រេច។
ចំណាំ៖ សូមទទួលទានតាមវិធីនេះ ឱ្យបានរាល់ថ្ងៃ រយៈពេល២ខែ នឹងជួយឱ្យអ្នកឡើង
ទម្ងន់ ទៅតាមបំណងប្រាថ្នា៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


Tags: Health Home Remedies to Aid Weight Gain