CamNews

ព័ត៌មានអន្តរជាតិ 

ISIS វាយកំទេច រតនៈសម្បត្តិ វត្ថុបុរាណ ជាលើកទី ២ មានអាយុកាល រាប់ពាន់ឆ្នាំ នាំអោយផ្ទុះឡើងនូវសម្រែកតវ៉ា

ព័ត៌មានអន្តរជាតិ ៖ បុរាណវិទូ និងមន្រ្តីជាន់ខ្ពស់ បានស្តែងចេញនូវកំហឹង  ក្រេវក្រោធជាខ្លាំង ពាក់ព័ន្ធនឹង ការប្រើប្រាស់ ត្រាក់ទ័រឈូសឆាយដី ឬរុញដី ទៅលើទីក្រុងបុរាណ Assyrian មានវត្តមាននៅក្នុងក្រុង Nim- rud ពីសំណាក់ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម នៅក្នុងប្រទេស អ៊ីរ៉ាក់ ។

ជាការពិត ក្រុម IS បានចាប់ផ្តើមធ្វើការកំទេច ទីក្រុង បុរាណមួយនេះ ដែល  ត្រូវ  បានរកឃើញ នៅកំឡុង សតវត្សទី ១៣ នេះបើយោងតាមការគូស   បញ្ជាក់  អោយដឹង ពីមន្រ្តី ប្រទេស អ៊ីរ៉ាក់ កាលពីថ្ងៃព្រហស្បត្តិ៍ កន្លងទៅនេះ ។ ដោយឡែក ប្រធាន​ទី​ភ្នាក់​ងារ​វប្បធម៌​របស់​អង្គការ​សហ​ប្រជាជាតិ​ បានធ្វើការថ្កោលទោស ទៅលើការបំផ្លិចបំផ្លាញជាប្រព័ន្ធទាំងនេះ​ នៅក្នុង ប្រទេស អ៊ីរ៉ាក់​ ដោយចាត់ចូល ជា ឧក្រិដ្ឋកម្ម សង្គ្រាម។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ៖ ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម IS បានគ្រប់គ្រងបណ្តាផ្នែកធំៗនៅ នៅក្នុងប្រទេស អ៊ីរ៉ាក់ និង ស៊ីរី ខណៈក្រុមនេះ​លើកឡើងអោយដឹងថា បណ្តារូបចម្លាក់ទាំងនោះ គឹជារបស់ ក្លែងក្លាយដូច្នេះគួរតែកំទេចចោល ។ "ជាការពិត ពួកគេ   កំពុងតែលុបប្រវត្តិសាស្រ្ត របស់ពួគយើងហើយ " នេះបើយោងតាមការស្រាយបំភ្លឺ ពីសំណាក់ បុរាណវិទូ ប្រទេស អ៊ីរ៉ាក់ លោក  Lamia al-Gailani ។ គួររំឮក ថា ក្រុង Nimrud មានវត្តមាន នៅតាមបណ្តោយទន្លេ Tigris មានរយៈចម្ងាយ ប្រមាណ ៣០ គ.ម ភាគខាង កើតឆៀងខាងត្បូង ក្រុង Mosul ទីកន្លែងដែល IS កំពុងតែធ្វើការគ្រប់គ្រងបាន ដូចគ្នាដែរ ។

របាយការណ៍ បញ្ជាក់អោយដឹងថា រាល់វត្ថុបុរាណ ដែលបានរកឃើញ   នៅ ក្នុងទីក្រុងបុរាណខាងលើ ត្រូវ បានផ្លាស់ទីទៅកាន់សារមន្ទីរ ក្រុង Baghdad និងក្រៅប្រទេស ស្រប ពេលដែល មួយចំនួនផ្សេងទៀត (វត្ថុ បុរាណ) នៅ បន្តមានវត្តមាននៅទីនោះនៅឡើយ ពុំទាន់មានការផ្លាស់ទី នៅឡើយទេ ។ច្រើនជាងការវាយ កំទេចជាច្រើនលើកច្រើនសា ក្រុម IS ក៏បានធ្វើការពាណិជ្ជកម្ម នូវការលក់ចេញ វត្ថុបុរាណទាំងនេះដូចគ្នា ដែរ ព្រោះជា ប្រភពចំនូលហរិញ្ញវត្ថុដ៏ចាំបាច់មួយ សម្រាប់ក្រុមរដ្ឋអ៊ីស្លាម របស់ពួកគេ ៕

- អាន ៖ ព្រៃផ្សៃ ៖ វីដេអូ ISIS វាយបំផ្លាញ រតនសម្បត្តិ រាប់ពាន់លានដុល្លារ មានអាយុកាល លើសពី ៣០០០ ឆ្នាំ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants Rebel Al Qaeda