ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរ តំបន់ Arkhangelsk Oblast ភាគ ខាង ជើង ប្រទេស រុស្ស៊ី អះអាងអោយ ដឹងថា ម៉ីស៊ីល ដែលបានបាញ់ាសាកល្បង ពីស្ថានីយ៍បង្ហោះ ផ្កាយរ ណប Plesetsk Cosmodromem មានទីតាំង នៅក្នុងស្រុក Mirny មានរយៈ ចម្ងាយ ឆ្ងាយ ប្រ មាណ ៨០០ គ.ម ភាគខាងជើង ទីក្រុង ម៉ូស្កូ នោះ បានផ្ទុះឆេះ ពាក់កណ្តាលទី និងធ្លាក់ចុះមកដីវិញ បន្ទាប់ពីបាញ់តេសន៍ សាកល្បង អំឡុង ថ្ងៃពុធ កន្លងទៅ ខណៈករណីភ្លាំងភ្លាត់លើកនេះ ត្រូវបាន គេ ព័ត៌មានអោយដឹងថា ជាគ្រោះថ្នាក់ប្រតិ បត្តិការ ។
បញ្ជាក់ ៖ រូបភាពឯកសារ
សាខា Arkhangelsk នៃ ក្រសួង ប្រតិកម្មរហ័ស ប្រទេស រុស្ស៊ី ធ្វើសេចក្តី រាយការណ៍អោយដឹងថា ម៉ីស៊ីលខាងលើ បានធ្លាក់មកដីវិញ មាន រយៈចម្ងាយ ៧ គ.ម ពីទីតាំង បាញ់បង្ហោះឡើងដើម ដោយ ធ្លាក់នៅវេលាម៉ោង ប្រមាណ ១១ ព្រឹក ទៅក្នុងតំបន់មិនមានទីប្រជុំជនមួយ ។
របាយការណ៍ដដែលបន្តអោយដឹងថា ៖ ករណី គ្រោះថ្នាក់ ចៃដន្យលើកនេះ ពុំមានការគម្រាមគំហែង ដល់បណ្តាពលរដ្ឋក្នុងស្រុក ក៏ដូចជា បរិស្ថាននៅក្នុងតំបន់នោះទេ ពីព្រោះថា ម៉ីស៊ីលជួបគ្រោះអាក្រក់ ខាងលើ ពុំមានផ្ទុក សមាសធាតុ ឬសារជាតិណាមួយ ដែលមានគ្រោះថ្នាក់នោះទេ ។ ដោយឡែកក្រុម អ្នកតាមដានស៊ើបអង្កេត ពីមូលហេតុ នាំអោយមានគ្រោះ ចៃដន្យ លើកនេះ ត្រូវបានធ្វើឡើងដោយ អ្នកជំនាញក្នុងស្រុក ។
គួរបញ្ជាក់ថា The Plesetsk Cosmodrome គឺជាស្ថានីយ៍ បន្ទាប់បន្សំទី ២សម្រាប់ធ្វើតេស្តន៍សាកល្បង បាញ់បង្ហោះម៉ីស៊ីល ក៏ដូចជា ផ្កាយ រណប អំឡុង អតីត យុគសម័យ សហភាពសូវៀត ក្នុងនោះ រយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយ ស្ថានីយ៍ មួយនេះ មានសកម្មភាពជាញឺក ញ៉ាប់ បន្ទាប់ពីមានដំណើរ វិល ត្រលប់មកវិញ នូវសម្បទាប្រតិបត្តិការ ដែនអាកាសធំបំផុត និងដំបូងគេរបស់ពិភពលោក Baikonur Cosmodrome ទៅកាន់ ប្រទេស Kazakhstan ៕
បញ្ជាក់ ៖ ជាវីដេអូឯកសារ ស្តីពី គ្រោះថ្នាក់ដូចគ្នា កាលពីពេលកន្លងទៅ នៅរុស្ស៊ី
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ