CamNews

កីឡាអន្តរជាតិ 

Bayern - Chelsea ៖ Penalty សំរេចវាសនា

ក្រោយរយះពេល120នាទីសំរេចចាញ់ឈ្នះ ការប្រកួតវគ្គផ្តាច់ព្រាត់Champions League
2011/12 បានឈានចូលដល់ការសំរេចវាសនាដោយការស៊ុតបាល់Penalty។

ដូចអ្វីដែលបានទាយទុកតាំងពីដំបូង Bayern បានគ្រប់គ្រងបាល់និងវាយសំរុកយ៉ាងខ្លាំងទៅលើ
Chelsea។ ប៉ុន្តែឱកាសជាច្រើនដែលBayern មានសុទ្ធតែធ្វើឲបាត់បង់ទៅវិញដោយការសោក
ស្តាយជាទីបំផុត។ ត្រូវចាំរហូតដល់នាទីទី 83, Muellerបាននាំមកនូវភាពសប្បាយរីករាយដល់អ្នក
គាំទ្រក្រុមម្ចាស់ផ្ទះដោយការតែតបាល់បញ្ចូលទី។ ពេលនោះ Chelsea បានធ្វើការវាយសំរុកវិញ
យ៉ាងខ្លាំងហើយភាពស្មានមិនដល់ក៏បានកើតភ្លាមនៅនាទីទី 88 ក្នុងពេលដែលតោខៀវទាត់បាល់
ពិន័យជ្រុងដំបូងរបស់ខ្លួន រកគ្រាប់បាល់បានដោយដំរីព្រៃDrogbaដោយការតែតបាល់បញ្ចូលទី។

Bayern - Chelsea: Luân lưu định mệnh, Bóng đá, video bayern - chelsea, bayern munich vs chelsea, chung ket cup c1, drogba, chung ket c1, cup c1, champions league, bong da, bong da 24h, bao bong da, ket qua bong da

Bayern បានធ្វើអោយបាត់បង់ឱកាសជាច្រើន

ការប្រកួតត្រូវបានបន្តទាត់ក្នុងម៉ោងថែម 15នាទីពីរដងទៀត ហើយជាក់ស្តែងBayern អាចនឹង
ក្លាយជាម្ចាស់ជើងឯកបើសិនRobben មិនធ្វើខូចបាល់penalty នៅនាទីទី95។ ក្រោយពីការទាត់
ថែមម៉ោងហើយក្លឹបទាំងពីរនៅតែមិនអាចរកគ្រាប់បាល់បន្ថែមទៀតបាន ការប្រកួតត្រូវសំរេច
វាសនាដោយការទាត់បាល់Penalty។ ជាលទ្ធផល Chelseaរកបាន4 គ្រាប់ ឯBayernរកបាន 3
គ្រាប់ សរុបទាំងគ្រាប់បាល់ក្នុងការប្រកួត120នាទី និងគ្រាប់បាល់ក្នុងការស៊ុតបាល់ Penalty
Chelsea រកបាន5​គ្រាប់ ឯBayern រកបាន4គ្រាប់។ដូច្នេះលទ្ធផលChelsea ក្លាយជាម្ចាស់ជើងឯក
ពានរង្វាន់Champions League 2011/2012។ អបអរសាទរ Chelsea !!!

ខាងក្រោមនេះជាVideo highlight Goals ក្នុងការប្រកួត120 នាទី និងការស៊ុតបាល់Penalty សូម
ទស្សនាទាំងអស់គ្នា!!!

Video highlight Goals ក្នុងការប្រកួត120 នាទី និងការស៊ុតបាល់Penalty

លទ្ធផលប្រកួត120 នាទី៖ Bayern - Chelsea (1-1)
គ្រាប់បាល់៖ Mueller 83' - Drogba 88'
លទ្ធផលការស៊ុតបាល់Penalty៖ Bayern - Chelsea (3-4)
គ្រាប់បាល់៖ Bayern ( Lahm, Gomez, Neuer) ;
                Chelsea ( David Luiz, Lampard, A.Cole, Drogba)
កីឡាករប្រកួត៖
Bayern Munich: Neuer, Boateng, Lahm, Contento, Ribery (Olic - 97' ), Schweinsteiger, Kroos,
Tymoschuk, Robben, Mueller (Van Buyten - 86' ), Gomez.
Chelsea: Cech, Cole, David Luiz, Bosingwa, Cahill, Bertrand (Malouda - 73' ), Lampard, Mikel,
Mata, Drogba, Kalou (Torres - 84').

ដោយ៖ Nano
ប្រភព៖ 24h,VE
              

 



Tags: bayern-chelsea champions league 2011/2012 football