ព័ត៌មានជាតិ ៖ យោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មាន
ក្នុងស្រុក ស្មាតប៊ីយូធី កាលពីម្សិលមិញនេះអោយដឹងថា សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុន
សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ប្រគេន ព្រះសង្ឃ និងជម្រាប
ជូនជនរួមជាតិទូទាំងប្រទេសឲ្យបានជ្រាបថា ចំ ពោះព្រះមហាក្សត្រនៅព្រះរាជាណាចក្រកម្ពុជា
មានព្រះបរមនាមបីរហូតយាងចូលទិវង្គតដែលព្រះបរមនាមទី១ គឺព្រះនាមកំណើត ព្រះបរមនាម
ទី២ គឺព្រះបរមនាមឡើងគ្រងរាជ្យ និងព្រះបរមនាមទី៣ គឺព្រះបរមនាមពេលយាងចូលទិវង្គត ។
ឥឡូវនេះព្រះបរមនាមរបស់ព្រះករុណាព្រះបរមសពមហាវីរក្សត្រ គឺព្រះបរមរតនកោដ្ឋ ។
គួរបញ្ជាក់ផងដែរថា សម្ដេចតេជោនាយក រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍បែបនេះនាព្រឹកថ្ងៃ
ទី១២ វិច្ឆិកា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពល
រដ្ឋចំនួន១.១៧៨គ្រួសារ ស្មើនឹង១.២២២ប័ណ្ណលើផ្ទៃដីសរុប ១.២២៣,៥ ហិកតា នៅក្នុងភូមិត្បែង
លិច ឃុំត្បែង និងភូមិខ្នាររង្វាស់ ឃុំឃុនរាម ស្រុកបន្ទាយស្រី ។
ពាក់ព័ន្ធនឹងព្រះបរមនាម ព្រះមហាវីរក្សត្រ សម្ដេចតេជោ បានមានប្រសាសន៍លើកយកព្រះនាម
សម្ដេចឪ សម្ដេចតា សម្ដេចតាទួតរបស់យើង គឺពេលព្រះអង្គនៅមិនទាន់គ្រងរាជសម្បត្តិមានព្រះ
នាមថា ព្រះអង្គម្ចាស់ នរោត្តម សីហនុ ដល់ពេលព្រះ អង្គឡើងគ្រងរាជ្យមានព្រះនាមថា ព្រះបាទ
សម្ដេចព្រះនរោត្តម សីហនុវ័រ្មន ។ ឥឡូវដល់ព្រះអង្គយាងចូលទិវង្គតមានព្រះនាមបច្ឆាមរណនាម
គឺព្រះនាម « ព្រះបរមរតនកោដ្ឋ » ។ យ៉ាងណាក៏ដោយយើងក៏ពឹងពាក់លើសម្ដេចសង្ឃប្រជុំមាន
សម្ដេចសង្ឃ ទាំងអស់ ទាំង សម្ដេច ទេព វង្ស សម្ដេច បួរ គ្រី សម្ដេច នន្ទ ង៉ែត សម្ដេច លាស់
ឡាយ សម្ដេច អំ លឹមហេង សម្ដេច ណយ ច្រឹក សម្ដេច ដួង ផង់ សម្ដេច មួង រ៉ា សម្ដេច ឈឹង
ប៊ុនឈា សម្ដេច សៅរ៍ ច័ន្ទថុល្ល អមដោយសម្ដេចចៅហ្វាវាំងគង់ សំអុល ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ព្រះបរមនាមព្រះបរមសពព្រះមហាវីរក្សត្រគឺ ព្រះ
បរមរតនកោដ្ឋ ។ ក្នុងពេលដែលយើងកាន់ព្រះរាជមរណទុក្ខនេះ និងដំណើរឆ្ពោះទៅការរៀបចំ
ថ្វាយព្រះភ្លើងព្រះបរមសពនៅដើមខែកុម្ភៈ គឺព្រះបរមនាមព្រះអង្គ « ព្រះបរមរតនកោដ្ឋ » ដើម្បី
យើងទាំងអស់គ្នាបានជ្រាបទាក់ទង ទៅនឹងបញ្ហាជាតិរបស់យើងដែលទាមទារឲ្យមានការយល់
ដឹងនៅ ក្នុងប្រទេសជាតិរបស់យើង៕
ដោយ ៖ ពិសី
កែសម្រួលអត្ថបទពី ៖ smartbeauty