ភ្នំពេញ ៖ ប្រភេទសត្វបក្សីមួយ ដែលមិនស្គាល់ពីមុន ត្រូវបានគេរកឃើញនៅក្នុងប្រទេស
កម្ពុជា មិនមែននៅក្នុងព្រៃដាច់ស្រយាលមួយចំនួននោះទេ ប៉ុន្តែនៅក្នុងរដ្ឋធានីរបស់ប្រទេស
នេះ រាជធានីភ្នំពេញ នេះបើតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស
straitstimes ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។
ក្រុមអ្នកវិទ្យាសាស្រ្ត មកពីទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក និងមានមូលដ្ឋានមកពី សមាគម
អភិរក្សសត្វព្រៃ ( Wildlife Conservation Society ) និង ក្រុមអ្នកវិទ្យាសាស្រ្តមួយចំនួនផ្សេង
ទៀត ដែលរួមបញ្ជូល BirdLife International អោយដឹងថា ពួកគេបានរកឃើញ ប្រភេទសត្វ
បក្សីមួយថ្មី ដែលមានតែមួយគត់នៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ។ ប្រភេទសត្វបក្សី
មួយនេះ ត្រូវបានគេជឿថា ជាសត្វចាប មានសម្បុរពណ៌ត្នោត គុណពណ៌ ក្បាលពណ៌
ក្រហមនិងផ្នែកនៃកញ្ជឹង ក ពណ៌ខ្មៅ ។
លើសពីនេះ បើយោងតាមសេចក្តីថ្លែងការណ៍អោយដឹងថា ការរកឃើញនៃសត្វបក្សីប្រភេទ
នេះ ត្រូវបានគេស្គាល់ផងដែរថាជាសត្វបក្សី Orthotomus chaktomuk ដែលត្រូវបានគេប្រ
កាសផ្សាយជាពិសេស នៅលើទិនានុប្បវត្តិ Oriental Bird Club's journal Forktail ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ straitstimes