CamNews

ព័ត៌មានអន្តរជាតិ 

សាកសព ខ្មោច ជិត ៦០០​ នាក់ ត្រូវគាស់កកាយចេញពីក្នុងដី ក្រោយសម្លាប់ចោល ដោយ ISIS

ព័ត៌មានអន្តរជាតិ ៖ សាកសពខ្មោច ប្រមាណ ៥៩៧ នាក់ ដែលបានសម្លាប់ចោល កាល ពីឆ្នាំកន្លង ទៅនៅឯមូលដ្ឋានយោធា Speicher ក្រោមស្នាដៃ ក្រុមរដ្ឋអ៊ីស្លាម  ជ្រុលនិយមនោះ ត្រូវ  បានគេជីក គាស់កកាយមកវិញហើយ នេះបើយោងតាមសេចក្តីប្រកាសរដ្ឋមន្រ្តីសិទ្ធមនុស្ស ប្រទេស អ៊ីរ៉ាក់​ ។

ភាគច្រើននៃជនរងគ្រោះ គឺជាក្រុមប្រយុទ្ធ Shiite ប្រឆាំងទៅនឹង  ISIS ត្រូវបានសម្លាប់ចោល កាល ពីអំឡុងខែ មិថុនា ឆ្នាំ ២០១៤ នៅពេលដែលក្រុមឧទ្ទាមជីហាត   នៃរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ធ្វើ ការដណ្តើម និងគ្រប់គ្រងបាន នូវទីក្រុង Tikrit ។ បណ្តាជន    រងគ្រោះ ស្លាប់ទាំងអស់ នៅមូលដ្ឋាន យោធា ខាង លើ នេះ ត្រូវ  បាន គេ ហៅឈ្មោះថា Speicher Massacre ស្លាប់បាត់បង់ជីវិត លើសពី ១០០០ នាក់ទៅទៀត ស្ទើរ  តែ  ១០០  ភាគរយ គឺជាបុរស ។ បន្ទាប់ពីមានការវាយប្រហារ ដណ្តើម គ្រប់គ្រងបាន ពួកគេត្រូវបានប្រឈមមុខនឹង   ការប្រហារ  ជីវិតចោល សម្លាប់ចោល ពី ISIS ដោយ សាកសពខ្លះបោះចូលទៅក្នុងទន្លេ Tigris និងខ្លះទៀត​កប់នៅក្នុងផ្នូរ ច្រើនកន្លែងពីគ្នា ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants Rebel Al Qaeda