ព័ត៌មានកីឡា៖ ប៉ាក់គីអៅ ក្រោយពីត្រូវឆ្លងកាត់ការវះកាត់ព្យាបាលជម្ងឺស្មាស្ដាំកន្លងមក មិនទាន់មានដំណឹងលេចឮថានឹងបន្ដចូលខ្លួនក្នុងសង្វៀនប្រកួតទៀតឡើយ ប៉ុន្ដែស្របពេលដែល Amir Khan បានផ្ដួល ដៃគូរប្រកួតកាលពីសប្ដាហ៍មុន នោះកីឡាករក៏បាន អះអាងបន្ដនឹងដំណឹងនោះផងដែរថា រូបលោក មិនចង់ប្រកួតជាមួយណាទាំងអស់ក្រៅ ពីដៃគូរចាស់របស់ គាត់ Floyd Mayweather ។
យោងតាមការចុះផ្សាយរបស់គេហទំព័រ boxingnews24 បានចុះផ្សាយឲ្យដឹងថា ប៉ាក់គីអៅ ដូចជាមិនមានបំណងចង់ជួបជាមួយដៃគូរថ្មីនោះទេ ក្រៅពី Floyd Mayweather ដែលជាសត្រូវយ៉ាងសំខាន់បំផុត របស់ កីឡាករ។
ប៉ាក់គីអៅ នៅមិនទាន់បានជាសះស្បើយពីជម្ងឺវះកាត់នៅឡើយទេ ហើយម្យ៉ាងទៀតវិញនោះ រឿងការប្រកួត កីឡាករមិនចឹងរំលឹកអ្វីទាំងអស់ ខណៈដែលមិនទាន់ជាសះស្បើយ។ ទន្ទឹមនឹងនោះផងដែរ លោក Bobe Arum ដែលជាអ្នកដំណាងនិង ប្រធានរៀបចាំការប្រកួតរបស់ ប៉ាក់គីអៅ បានបង្ហើបព័ត័មានម្ដងដែរថា រូបលោក នឹងរៀបចំការប្រកួតរបស់ប៉ាក់គីអៅ នៅទីក្រុង Dubai នាពេលបន្ទាប់ពីកីឡាករជាសះស្បើយពីរបួស ដោយអាចជួបជាមួយ Amir Khan ឬ Kell Brook ប៉ុន្ដែកីឡាករមិនទាន់មានប្រតិកម្មនឹងការសម្រេចចិត្ដនៅឡើយទេ តែរហូតមកទាល់ពេលនេះ កីឡាករបានទទួចថា គីមិនចងប្រកួតជាមួយនរណាទាំងអស់ក្រៅពី Floyd ដូច្នេះរឿងអ្វីផ្សេងគឺមិនចង់រំឭក ។
ប្រភពព័ត៌មានបានចុះផ្សាយបន្ដទៀតថា ថ្វីត្បិតតែ ប៉ាក់គីអៅ ពិតជាចង់វ៉ៃជាមួយ Floyd ក៏ពិតមែន ប៉ុន្ដែអ្វីដែលសំខាន់មិនដឹងថា Floyd យល់ព្រមប្រកួតជាមួយ កីឡាករម្ដងទៀតនោះទេ ។ បើឱកាសកាលពីដើមខែមុន ដែលទើបតែដឹងលទ្ធផល Floyd បានអះអាងថា និងប្រកួតជាមួយកីឡាករម្ដងទៀត ប៉ុន្ដែបែជាប្រែក្រឡះ យកលេសមិនចង់វ៉ៃទៅវិញ រហូតមកទល់ពេលនេះ ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ បើតាមការវិភាគ Floyd អាចនឹងផ្ដល់ឱកាសប្រកួតកីឡាករ ម្ដងទៀត ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ boxingnews24