CamNews

មិនគួរឲ្យជឿ 

សោកនាដកម្ម នៅកន្លែង សម្តែង Show ៖ រថយន្តយក្ស ចម្លែក បើកកិនមនុស្សស្រស់ៗ ស្លាប់ ២ នាក់ របួសច្រើននាក់

ស្ទើរតែមិនគួរអោយជឿ ៖ យ៉ាងហោចមនុស្ស ២ នាក់ បានស្លាប់បាត់បង់ជីវិត   នៅពេលដែលរថយន្ត យក្សចម្លែក បានបោលបុកមនុស្សម្នា ទាំងកម្រោល ពោល បុកទៅលើក្រុម  ទស្សនិកជន  ដែលបាន នឹងកំពុងតែចូលរួមកម្មវិធី សម្តែង Show ប្រចាំឆ្នាំ ស្តីពីរថយន្ត នៅឯភាគ  ខាងកើត ប្រទេស​ ហូឡង់ នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន ប៊ីប៊ីស៊ី ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា ក្នុងនោះ   មនុស្ស  ១៨ នាក់ផ្សេងទៀត បានទទួលរងរបួស ខណៈ ៦ នាក់ ទទួលរងរបួសធ្ងន់ តួយ៉ាងក្រុម មនុស្ស ទាំងនេះ កំពុងតែសម្រាក ព្យាបាលនៅមន្ទីរពេទ្យ ខណៈគ្រោះ សោកនាដកម្មមួយនេះ បានកើតឡើងនៅឯខេត្ត Haaksbergen

ដោយយោងតាម ខ្សែអាថ៍វីដេអូ សេចក្តីរាយការណ៍ អាចបញ្ជាក់បានថា រថយន្តយក្សចម្លែក ខាងលើ បានបោលបុករថយន្តមួយចំនួន ដោយមានវិនាទីមួយនេះ​ បានបាត់បង់ម្ចាស់ការណ៍ រួចក៏បន្តទៅបុក ក្រុមមនុស្សដែលជាទស្សនិកជនផ្ទាល់តែម្តង ។ 

ខណៈក្រុមមនុស្ស មួយចំនួន បា​នស្រែកភ័យស្លន់ស្លោស្របពេលដែលមួយចំនួនទៀតបានព្យាយាម រត់គេចខ្លួន ក្នុងនោះ មនុស្សភាគតិចណាស់ គ្មានឱកាស ក៏ដូចជា គ្មានពេលក្នុង ការរត់គេចខ្លួននោះ ទេ ។ ដោយឡែក អ្នកបើកបរ រថយន្តបង្កហេតុខាងលើ ត្រូវបានចាប់ ឃាត់ខ្លួន  ខណៈ  ការតាមដាន ស៊ើបអង្កេត ក៏កំពុងតែស្ថិតនៅក្នុងដំណើរការ នេះបើយោងសម្តីមន្រ្តីប៉ូលីស ប្រចាំតំបន់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Netherlands Truck