អន្តរជាតិ ៖ ក្រុមមន្រ្តីប៉ូលីស ក៏កំពុងតែដុតដៃ ដុតជើង ក្នុងការតាមប្រមាញ់បុរសដែលជាជន
ជាប់ចោទ ពីបទ លួចខោ ក្នុងរបស់នារីៗ បន្ទាប់ពីបានថតជាប់ នូវសកម្មភាព លួចទាំងនោះ
តាមរយៈប្រព័ន្ធកាម៉េរ៉ា សុវត្តិភាព នេះបើតាមការដកស្រង់ព៏ទំព័រសារព័ត៌មានបរទេស huffing-
tonpost ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។
គួរបញ្ជាក់ផងដែរ ថា ករណីខាងលើនេះ បានកើតឡើងនៅក្នុងបូរី ញូវយ៉ក សហរដ្ឋអាមេរិក។
ស្របពេលដែលការតាមប្រមាញ់ជនអគតិរួបនេះ ពីសំណាក់ក្រុមមន្រ្តីជំនាញត្រូវបានធ្វើឡើង
បន្ទាប់ពីមានការចោទប្តឹង ពីសំណាក់ស្រ្តីដែលជាជនរងគ្រោះ ឈ្មោះ Elizabeth S antana
ដែលជារឿយៗ នាងតែងតែបានបាត់ខោក្នុង ។ ដូច្នេះ ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ
បុរសអគតិ ដែលតែងតែចូលចិត្តលួចខោក្នុងស្រ្តីនោះ ធ្វើសកម្មភាពបានយ៉ាងដូចម្តេច តាម
ដានទស្សនាវីដេអូ ឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ huffingtonpost