ចិន៖ វិចិត្រករម្នាក់ បានបង្ហាញ ពីទេពកោសល្យ ដ៏ប៉ិនប្រសប់ ដោយគូររួបកូន ក្រមុំរបស់ខ្លួន ស្រាតបង្ហាញ រាងដ៏ស្រស់ ស្អាតដូចរូបពិតៗ បង្កឲ្យ មាន បញ្ហាចម្រូង ចម្រាសយ៉ាងខ្លាំង។
លោក Li Zhuangping ត្រូវបាន គេស្គាល់ថា ជាអ្នកគូររូបម្នាក់ កើតនៅក្នុងខេត្ត Sichuan មានអាយុ ៦០ឆ្នាំ បានបង្កឲ្យមានបញ្ហាចម្រូង ចម្រាស ក្រោយ ពេលគំនូរប្រេង របស់លោក ជាច្រើនស្តីពី “វិញ្ញាណភ្នំទេវតា” ដែលនៅក្នុងរូបនោះកូនស្រីរបស់លោកស្រាតបង្ហាញរាងននលគក បង្ហាញ ជាសាធារណៈ។
Yuan Zushe អ្នកជំនាញម្នាក់បានលើកឡើងប្រាប់សារព័ត៌មាន China Youth ថា ការជ្រើសរើសរបស់លោក លី ក្នុងការយក កូនក្រមុំ របស់ខ្លួន ស្រាត ធ្វើជា គំរូសម្រាប់ គូរគឺវាខុស ហើយបានជះឥទ្ធិពល អវិជ្ជមានដល់ សីលធម៌សង្គម ព្រោះវាទាក់ទងនឹងផ្លូវភេទ។
ផ្ទុយទៅវិញ Lin Mu ជាអ្នករិះគន់អ្នកសិល្បៈ និងជាសាស្ត្រចារ្យនៅ ក្នុងសាលសាកលវិត្យាល័យ Sichuan បាននិយាយថា វាជាជម្រើស សិល្បៈ របស់ អ្នក គូររូបដែលគេ មិនប្រកាន់ទេ ហើយអ្វីដែល សំខាន់រូបស្រាតនោះ គឺជាកូនក្រមុំ របស់អ្នកគូរគំនូរផ្ទាល់។ ម្យ៉ាងទៀតរូបនោះ ក៏មិនបាន ឆ្លុះបញ្ជាំងអំពីវប្បធម៌របស់ជនជាតិចិនដែរ។
នាង Li Qin កូនស្រីរបស់លោក លី អាយុ ២០ឆ្នាំ ដែលជាប្រធានបទនៃរូបទាំងអស់នោះ និយាយថា នាងស្ម័គ្រចិត្តស្រាត ដើម្បីឲ្យឪពុក របស់នាង គូររូប។ នាងបន្ថែមថា “ខ្ញុំជាអ្នកគូររូបម្នាក់ ក្នុងការស្រាតធ្វើជា គំរូឲ្យឪពុកខ្ញុំគូរវាជារឿងដ៏ពិសិដ្ឋ”។ យ៉ាងណាក៏ដោយ មានមតិពេញចិត្ត និង មិន ពេញ ចិត្តជាច្រើន ពីអ្នកដែលបាន ឃើញរូប របស់លោក លី ប៉ុន្តែមិនទាន់មានចំណាត់ ការអ្វីមួយធ្វើឡើង នៅឡើយទេ៕
* បញ្ជាក់ ៖ ចុចទីនេះ ដើម្បីមើលប្រជុំរូបភាព ច្រើនសន្លឹកនៅទំព័រដើម
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល