ព័ត៌មានកីឡា៖ តាមបណ្ដាប្រព័ន្ធភា្នក់ងារផ្សព្វផ្សាយ កាសែត ឬក៏ព័ត៌មាននោះទេ កំពុងតែរង់ចាំ ទន្ទឹងមើលថាតើ កីឡាករណាមួយដែល Floyd Mayweather សម្រេចចិត្ដជ្រើសតាំងជាដៃគូរប្រកួត នៅថ្ងៃទី១២ ខែកញ្ញាខាងមុខនេះ។ ទន្ទឹមនឹងការអន្ទះសារយ៉ាងដូច្នោះផងដែរ ក្នុងសន្និសិតការសែតកាលពីម្សិលមិញ Floyd បានបង្ហើបមុខសញ្ញាកីឡាករ ពីរនាក់ ដែលនឹងមានម្នាក់ ត្រូវចូលរួមប្រកួត ពួកគេគឺ Karim Mayfield ឬ Andre Berto ។
ការអះអាងជាច្រើនម៉ាត់ របស់ Floyd ក្នុងសិន្និសិតកាសែត បានធ្វើឲ្យអ្នកការសែត ផ្ទុះការភ្ញាក់ផ្អើលនឹងអស់សំណើចជាខ្លាំង ដោយមិននឹកស្មានដល់ថា កីឡាកររូបនេះបែជាជ្រើសរើសម្នាក់ក្នុងចំណោមអ្នកទាំងពីរ ជាដៃគូរប្រកួតទៅវិញ។ ពាក្យសម្ដីរបស់ Floyd ពេលនេាះ បានធ្វើឲ្យអ្នកការសែត និងមនុស្សជុំវិញទីនោះ គិតថាគាត់គឺកំពុងតែនិយាយកំប្លែង ដាក់ពួកគេហើយ។ ប៉ុន្ដែការពិតគឺ Floyd បានស្រែកខ្លាំងៗ ប្រាប់ដល់អ្នកជុំវិញខ្លួនថា នឹងជ្រើសម្នាក់ក្នុងចំណោមពួកគេទាំងពីរ ជាដៃគូរប្រកួតរបស់គាត់។
Floyd មិនបាននិយាយលេងសើចនោះទេ ហើយកីឡាករថែមទាំងអះអាងថា មានម្នាក់នឹងក្លាយជាដៃគូរចុងក្រោយ បង្គ្រប់ចំនួនប្រកួតទី ៤៩ ប្រកួតរបស់គាត់មុនពេលគាត់ចូលនិវត្ដន៍ ប៉ុន្ដែប្រសិនជា គាត់ចង់បន្ដឲ្យបាន ៥០ ប្រកួតគាត់ ក៏ត្រូវរង់ចាំដល់ ឆ្នាំ ២០១៦ ផងដែរទើបអាចប្រកួតទៀតបាន។
Karim Mayfield និង Andre Berto គឺជាកីឡាករដែលមានភាពវ័យក្មេងជាង Floyd ហើយការប្រកួតរបស់ពួកគេ ក៏មានចំនួនតិចដងផងដែរ ។
កីឡាករ Andre Berto
កីឡាករ Karim Mayfield
ដោយ៖ អឿ អ៊ុយ
ប្រភព៖ boxingscene & boxing247