CamNews

ព័ត៌មានអន្តរជាតិ 

មេបញ្ជាការប៉ូលីស ជេរ ប៉ូលីសម្នាក់ថា កូនមីសំផឹង បើមិនចង់ស្លាប់ ចូរចុះចាញ់

ព័ត៌មានអន្តរជាតិ ៖ មេបញ្ជាការប៉ូលីស ហ្វីលីពីន នៅថ្ងៃព្រហស្បត្តិ៍ ចេញសេចក្តីព្រមានដល់ប៉ូលីស ល្ងីល្ងើមួយរូប ដែលរងនូវការចោទប្រកាន់ថាបានចាប់ជម្រិត អ្នកជំនួញប្រុសម្នាក់ ជនជាតិកូរ៉េខាង ត្បូង ឲ្យដឹងថា លោក(ប៉ូលីស ល្ងីល្ងើ) នឹងមិនស្លាប់នោះទេ បើសិនជាព្រមចុះចាញ់។ សេចក្តីរាយការ ណ៍បញ្ជាក់ឲ្យដឹងថា អ្នកជំនួញប្រុសជនជាតិកូរ៉េខាងត្បូង បានបាត់ខ្លួនពីផ្ទះរបស់លោក ដែល មាន ទីតាំងស្ថិតនៅភាគខាងជើងក្រុង Angeles កាលពីអំឡុងខែ តុលា ឆ្នាំ ២០១៦ កន្លងទៅនេះ ខណៈ ក្រុមចាប់ជម្រិត អ្នកជំនួញប្រុស តម្រូវឲ្យមានការបង់ប្រាក់រំលោះ ចំណាប់ខ្មាំង ។ 


មន្រ្តីប៉ូលីស គូសបញ្ជាក់ កាលពីដើមសប្តាហ៍នេះឲ្យដឹងថា មន្រ្តីប៉ូលីស រួមជាមួយនឹងកងកម្លាំង ប្រឆាំងបទល្មើសគ្រឿងញៀននោះ រងនូវការសង្ស័យថាបានចូលរួមក្នុងបទឧក្រិដ្ឋ ចាប់ជម្រិត អ្នក ជំនូញខាងលើ ខណៈមន្រ្តីប៉ូលីសរងនូវការសង្ស័យរូបនោះ ធ្លាប់ទទួលរងនូវការពិន័យ ដាក់ឃុំឃាំង ដ៏តឹងរឹង ហើយបទព្រហ្មទណ្ឌ នៃឧក្រិដ្ឋកម្មចាប់ជម្រិតខាងលើ នឹងកាន់តែដាក់បន្ទុករូបលោកបន្ថែម ទៀត។ ប៉ុន្តែបើយោងតាមមេបញ្ជាការប៉ូលីស លោក Ronald Dela Rosa នៅថ្ងៃព្រហស្បត្តិ៍នេះឲ្យ ដឹងថា ការចោទប្រកាន់បទព្រហ្មទណ្ឌ នៃឧក្រិដ្ឋកម្មចាប់ជម្រិតខាងលើ ពុំមែនជាផ្នែកមួយនៃការ ដាក់ទណ្ឌកម្ម ឃុំឃាំងដ៏តឹងរឹងនោះទេ ។ លោកបន្តឲ្យដឹងថា មន្រ្តីប៉ូលីសរូបនេះ ដែលតម្រូវឲ្យធ្វើ សេចក្តីរាយការណ៍ដល់ថ្នាក់លើនោះ បានបញ្ឈប់សកម្មភាព ធ្វើសេចក្តីរាយការណ៍របស់ខ្លួន រួច ក៏ បាត់ខ្លួនតែម្តង ។ អ្វីដែលជាសារព្រមាន ដល់ប៉ូលីសល្ងីល្ងើឈានទៅដល់ការចាប់ជម្រិត អ្នកជំនួញប្រុសនោះ លោកអគ្គស្នងការអោយដឹងថា ៖ ខ្ញុំសង្ឃឹមថាលោកនឹងចុះចាញ់ ពីព្រោះថា បើលោក មិនចុះចាញ់ដោយឯកឯងនោះទេ លោកនឹងស្លាប់ជាក់ជាមិនខាន។ កូនមីស្រីសំផឹង លោកនឹងស្លាប់ពិត ប្រាកដណាស់ បើមិនព្រមចុះចាញ់ នេះជាសម្តីលោក Dela Rosa ក្នុងបទសម្ភាសន៍ដល់វិទ្យុ DZMM ៕ 


 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន 


Tags: Philippine int news Hot news Breaking news