ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា សន្លឹករូបខាងក្រោមនេះ បើតាមការអោយដឹង ពីទំព័រសារព័ត៌មាន រដ្ឋចិន ឆៃណាដេលី បញ្ជាក់អោយដឹងថា ក្រុមបាតុករ បានចូលរួមធ្វើ បាតុកម្ម ទាមទារតម្លើងប្រាក់ ខែ ដល់បណ្តា បុគ្គលិក ហាងអាហារសម្រន់ នៅខាងក្រៅហាង McDonald ក្រុង Los Angeles រដ្ឋ កាលីហ្វរញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៥ ឧសភា កន្លងទៅនេះ ។
គួរបញ្ជាក់ថា ការផ្ទុះការតវ៉ា ក៏ដូចជា ធ្វើការបាតុកម្មលើកនេះ គឺជា សកម្មភាពតវ៉ាមួយ នៃការតវ៉ា មានលក្ខណៈអន្តរជាតិ ដែលគ្រោងនឹងធ្វើឡើង នៅ ៣៣ ប្រទេស ផ្សេងៗពីគ្នា នឹងនៅ តាមបណ្តា ទីក្រុងជាង ១៥០ ទីក្រុង ទូទាំងសហរដ្ឋអាមេរិក ក្នុងការទាមទារ អោយមានការតម្លើងប្រាក់ខែ និង គិតគូរឡើងវិញ ស្តីអំពី លក្ខខ័ណ្ឌការងារ អោយបានល្អ ប្រសើរជាងមុន ដល់បណ្តា បុគ្គលិកហាង អាហារសម្រន់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណាដេលី