ភ្នំពេញៈ នៅក្នុងថ្ងៃមង្គលការ របស់តារាចម្រៀងស្រី ល្បីឈ្មោះ ប្រចាំផលិតកម្ម ហង្សមាស អ្នកនាង ពេជ្រ សោភា កាល ពីដើមខែកុម្ភៈ កន្លងទៅនេះ នាងបានបញ្ចេញក្បាច់រាំ យ៉ាងរស់រវើកមើល ទៅឡូយមិនចាញ់ កូនក្រមុំបរទេស ប៉ុន្តែបន្ទាប់ពីតារាស្រីរូបនេះ បានរៀបការរួចនាង ក៏ប្រញាប់ប្រញាល់ ចេញមុខសុំទោស ទស្សនិកជនជាសាធារណៈ ទៅលើការ បញ្ចេញក្បាច់រាំ មិនប្រណីដៃរបស់នាង ក្នុងថ្ងៃរៀបការ កាលពីពេលកន្លងទៅ ។
អ្នកនាង ពេជ្រ សោភា បានធ្វើឲ្យមហាជន មួយចំនួនធំ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ របស់ខ្លួន ដោយនាងពុំ បានរៀបឫកពារ ធ្វើរម្យទមច្រើនឡើយ ផ្ទុយទៅវិញ នាងបែរជាបញ្ចេញក្បាច់រំា ក្រមិចក្រមើម មើលទៅទ្បូយមិនចាញ់ កូនក្រមុំបរទេស ប៉ុន្មានឡើយ ហើយនាង ក៏ជាកូនក្រមុំ ដែលមានភាពលេចធ្លោខ្លាំង ប្រចាំឆ្នាំ នេះផងដែរ ។
បន្ទាប់ពីតារាចម្រៀងស្រីល្បីឈ្មោះ រៀបការរួច តារាចម្រៀងរូបនេះ ក៏ប្រញាប់ប្រញាល់ សរសេរសារសុំទោស មហាជនបង្ហោះ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ផ្ទាល់ខ្លួនរបស់នាងថា “សុំទោស បើសិនមានការ មិនសមរម្យ នេះជាការសំណូមពររបស់ fan នាងខ្ញុំ និងភ្ញៀវដែលចូលរួម... សង្ឃឹមបងប្អូនយល់” ។
នៅក្នុងនោះផងដែរ តារាស្រីថ្គាមខ្លារូបនេះ បាននិយាយបង្ហាញពី ភាពកក់ក្តៅ និងរំភើបចិត្តទៀតថា “ ខ្ញុំសប្បាយចិត្តណាស់ដឹងទេ ខ្ញុំមានប្តីល្អម្តាយក្មេកល្អ អ្វីដែលសំខាន់ ខ្ញុំបានបំពេញមុខឲ្យគ្រួសារ រៀបការធ្វើគ្រប់ពិធីទាំងអស់ ដោយអត់ចោល សូម្បីមួយកម្មវិធី ហេតុដូច្នេះថ្ងៃរៀបការ គឺជាថ្ងៃដែលខ្ញុំ មានក្តីសុខខ្លាំងជាងគេ ” ៕
- អាន ៖ ពេជ្រ សោភា បង្ហាញ ក្បាច់រំាក្នុងថ្ងៃរៀបការ មិនចាញ់កូនក្រមុំបរទេស (Video Inside)
- អាន ៖ មង្គលការ ពេជ្រ សោភា ផ្អើលអស់តារាល្បីៗ ក្នុងប្រទេសកម្ពុជាចូលរួម
- អាន ៖ ពេជ្រ សោភា និងស្វាមី សម្រក់ទឹកភ្នែកក្នុងថ្ងៃការ ព្រោះអវត្តមានឪពុកដូចគ្នា
- អាន ៖ ពេជ្រ សោភា ចូលរោងការ ល្ងាចថ្ងៃទី០៤ កុម្ភៈនេះ
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល