ក្រុងម៉ាឌ្រីដៈ ការប្រកួតបាល់ទាត់ក្នុងលីក La Liga របស់អេស្ប៉ញប្រចាំសប្តាហ៍ទី២៤ នាយប់មិញនេះ បានកើតមាន ហេតុការណ៍មិនប្រក្រតីទៀតហើយ ដោយសារអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ Villarreal គប់ គ្រាប់បែកផ្សែង (Smoke Bomb) ទៅលើទីលាននៅក្រោយពេលដែលក្រុមភ្ញៀវ Celta Vigo បានធ្វើការ នាំមុខ ១-០ បណ្តោះអាសន្ន ។
ប្រភពព័ត៌មានពីគេហទំព័រ BBC ឲ្យដឹងថា លោកអាជ្ញាកណ្តាល (Referee) David Fernandez បាន បញ្ឈប់ការ ប្រកួត ភ្លាមៗនាទីទី៨៨ នៅពេលដែលមានក្រុមអ្នកគាំទ្រ បានគប់គ្រាប់បែកផ្សែងចូលពេញ កីឡដ្ឋាន El Madrigal បណ្តាល ឲ្យមានផ្សែងខ្មួលខ្មាញ់ ពោលគឺនៅក្រោយពេលកីឡាករ Fabian Orellana បានស៊ុតគ្រាប់នាំមុខឲ្យ ក្រុមភ្ញៀវ Celta Vigo នៅនាទីទី៨៣ ។
ការប្រកួតនេះបានសម្រាកអស់រយៈពេលប្រហែល២០នាទីទើបចាប់ផ្តើមឡើងវិញជាមួយនឹង កីឡាករ Nolito បានស៊ុតគ្រាប់ទី២ឲ្យ Celta Vigo ទៀតដោយសម្រេចជាលទ្ធផលផ្លូវការគឺ Villarreal ០ និង Celta Vigo ២ ។
ទាក់ទងទៅនឹងករណីកើតឡើងមិនប្រក្រតីនេះដែរ សហព័ន្ធកីឡាបាល់ទាត់ប្រចាំ ប្រទេសអេស្ប៉ាញបាន ចេញសេចក្តី ប្រកាសឲ្យក្រុមអ្នកគាំទ្រក្លឹប Villarreal មកបង្ហាញខ្លួន និងដោះស្រាយទៅតាមនីតិវិធី ច្បាប់បើពុំដូច្នោះទេសហព័ន្ធ នឹង ធ្វើការពិន័យក្លឹប Villarreal ចំពោះករណីខាងលើដែលបានកើតឡើង។
ហើយនេះក៏ជាករណីទី២ផងដែរដែលបានកើត ឡើងនៅក្នុងសប្តាហ៍នេះ ជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo បានត្រូវក្បាលមួយដែកកេសបារី (Cigarette Lighter) កាលពីរាត្រី ថ្ងៃពុធ ទី១២ ក្នុង ព្រឹត្តិការណ៍ ពានរង្វាន់ Copa del Rey និងពិន័យជាប្រាក់ចំនួន ៤៩២ផោនចំពោះក្លឹប Atletico Madrid ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល