CamNews

ព័ត៌មានអន្តរជាតិ 

ព្រះអង្គ Salman ស្តេចថ្មីរបស់អារ៉ាប៊ីសាអូឌីត ជាអ្នកណា?

ព័ត៌មានអន្តរជាតិ ៖ បន្ទាប់ពីមានការចូលទិវង្គត នៃព្រះអង្គ Abdullah រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានធ្វើ ការប្រកាសភ្លាមៗថា ប្អូនប្រុសរបស់ព្រះអង្គព្រះនាម Salman នឹងឡើងគ្រងរាជបាល្ល័ងបន្ត គ្រប់គ្រង លើ ប្រទេសដែលនាំប្រេងចេញ ច្រើនជាងគបង្អស់នៅលើពិភពលោក។


ព្រះអង្គ Salman    មានព្រះជន្ម ៧៩ព្រះវស្សា ជាក្សត្រដ៏ក្លាហានមួយអង្គរបស់អារ៉ាប៊ីសាអូឌីត បានបម្រើ ការងារជាមន្ត្រីក្រសួងការពារជាតិ និងជាឧបនាយករដ្ឋមន្ត្រីនៃ ប្រទេសអារ៉ាប៊ីសាអូឌីត ជាប្រទេសសម្ព័ន្ធ មិត្ត ដ៏សំខាន់មួយ របស់សហរដ្ឋអាម៉េរិក អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

- ខាងក្រោមនេះគឺជាចំណុចសំខាន់ៗមួយចំនួន របស់ក្សត្រគ្រងរាជថ្មីនេះ ៖

ជាមេដឹកនាំដែលប្រកបដោយបទពិសោធន៍ Salman​ ធ្លាប់ធ្វើជាអភិបាលក្រុង Riyadh អស់រយៈពេលជិត ៥ទសវត្សរ៍ នៅអំឡុងពេលនៃការផ្លាស់ប្តូរដ៏សំខាន់មួយ។ នៅពេល  ដែលព្រះអង្គ បានក្លាយជា អភិបាល ក្រុង ក្នុងឆ្នាំ១៩៦៣ ទីក្រុង Riyadh មានប្រជាជនជាតិរស់នៅត្រឹមតែ  ២០០,០០០ប៉ុណ្ណោះ ប៉ុន្តែរហូតមក ដល់បច្ចុប្បន្ន មានប្រជាជនជាង ៧លាននាក់។ Salman ក្រោមការគ្រប់គ្រង   របស់ព្រះអង្គ Salman បាន បង្ហាញឲ្យឃើញថា មានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ និង  ជា អភិបាលក្រុងមួយរូបដ៏ល្អ និងមិនមាន ប្រ ព្រឹត្តិ អំពើពុករលួយ។

- ​បុត្រមួយចំនួន របស់ព្រះអង្គ Salman កាន់តួនាទីយ៉ាងសំខាន់ៗ

​បុត្ររបស់ព្រះអង្គ ព្រះនាម Sultan នៅអំឡុងឆ្នាំ ១៩៨០    បានក្លាយជាអ្នកអវកាសជនជាតិម៉ូស្លីមដំបូង គេបំផុត និងបច្ចុប្បន្នជាប្រធានអាជ្ញាធរទេសចរណ៍ របស់  ប្រទេស  អារ៉ាប៊ីសាអូឌីត, ព្រះរាជបុត្រ Abd - ulaziz ជាអនុរដ្ឋមន្រ្តី   ក្រសួងរ៉ែប្រេង, ព្រះរាជបុត្រ Faisal ជា   អភិបាល ក្រុង Medina និងព្រះរាជបុត្រ Khaled  ត្រូវបានគេដឹងថា ជាអ្នកបើកបរយន្តហោះម្នាក់ ក្នុងចំណោមអ្នកបើកបរជាច្រើនទៀត របស់អារ៉ា ប៊ីសាអូឌីត ដែលបានចូលរួមក្នុងយុទ្ធនាការ វាយប្រហារតាមដែនអាកាស ដឹកនាំដោយសហរដ្ឋអាម៉េរិក កម្ចាត់ពួក ISIS នៅក្នុងប្រទេសស៊ីរី កាលពីឆ្នាំ២០១៤កន្លងទៅ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news King Abdullah