ស្ទើរតែមិនគួរអោយជឿ ៖ ស្រ្តីជាអ្នកធ្វើដំណើរម្នាក់ ត្រូវបានរកអោយឃើញថា ពិតជា
សំណាងហួស ក៏ព្រោះតែនាងមិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ ខណៈពេលដែលជាប់
ក្បាល ទៅនឹងកញ្ជក់រថយន្ត ក្រោយពីបានជួបនឹងឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់
នោះ បុរសដែលជាអ្នកបើករថយន្ត ដោយមាននាងអមដំណើរនោះ បានបើករថយន្តស្ទុះ
ទៅបុកគូថឡានដឹកទំនិញធន់ធំយ៉ាងកម្រោល។
ជាមួយនឹងការធ្វេសប្រហែស ដោយមិនគោរពច្បាប់ចរាចរណ៍ ពោលគឺ មិនពាក់ខ្សែក្រ
វ៉ាត់ ការពារសុវត្ថិភាព ស្រ្តីដែលជាអ្នកអមដំណើររូបនេះ ក៏បានខ្ទាត និងជាប់ក្បាលទៅ
នឹងកញ្ជក់រថយន្តតែម្តង។ ដោយឡែក បើនិយាយពីមូលហេតុ នៃការបើករថយន្តស្ទុះទៅ
បុកគូថឡានដឹកទំនិញធន់ធំយ៉ាងកម្រោល លើកនេះ មិនទាន់បានដឹងច្បាស់នៅឡើយ
ទេ ស្របពេលដែលស្ថិតនៅក្រោមការតាមដានស៊ើបអង្កេត។
យ៉ាងណាមិញ ស្រ្តីរូបនេះ ភ្លាមៗនោះ ក៏ត្រូវបានក្រុមមន្រ្តីជួយសង្គ្រោះ ចុះជួយធ្វើអន្តរា
គមន៍ទាន់ពេលវេលា និងបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ។ ដោយ
ឡែក បុរសដែលជាអ្នកបើកបរ ក៏ទទួលរងរបួសធ្ងន់ផងដែរ។ គួរបញ្ជាក់ផងដែរថាករណី
គ្រោះថ្នាក់ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅឯខេត្ត Guizhou ភាគខាងត្បូង ប្រទេស
ចិន ៕
ចងចាំ ៖ គួរណាគោរពច្បាប់ចរាចរណ៍ ទើបជាការប្រសើរ គោរពច្បាប់ចរាចរណ៍
គឺគោរពអាយុជីវិតខ្លួនឯង និងអ្នកដទៃ ( ពាក់ខ្សែក្រវ៉ាត់ការពារសុវត្ថិភាពអោយ
បានត្រឹមត្រូវ រាល់ពេលបើកបររថយន្ត) ៕