ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានសឹង្ហបុរី Channelnewsasia ក៏ដូចជា គេហទំព័រសារព័ត៌មានប៊ីប៊ីស៊ី ក្រោយពីបានដកស្រង់ ការគូសបញ្ជាក់ ពីសំណាក់អាជ្ញាធរក្នុងស្រុកបានចេញផ្សាយសម្រង់អត្ថបទសារ ព័ត៌មានអោយដឹងថា បេក្ខភាពមហាសេដ្ឋី អាជីវកម្ម មានបំផុតនៅក្នុងប្រទេស វៀតណាមម្នាក់ ត្រូវបាន ចាប់ឃាត់ខ្លួនហើយ ពីបទសង្ស័យលួចបន្លំប្រាក់កម្ចី ។
លោក Ha Van Tham អតីតប្រធានធនាគារ Ocean Bank ត្រូវបានអាជ្ញាធរនាំខ្លួនយកទៅ ឃុំឃាំងនៅទី ក្រុងហាណូយ កាលពីថ្ងៃសុក្រ កន្លងទៅ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ពី ក្រសួង ការពារជាតិប្រ ទេសវៀតណាម ។ ដោយឡែក កាលពីថ្ងៃសុក្រ ចុងសប្តាហ៍កន្លងទៅនេះ ដូចគ្នាដែរ ធនាគារកណ្តាល ប្រទេសវៀតណាម បានប្រកាសអោយដឹងថា ខ្លួនក៏មានការសង្ស័យទៅលើ ជនជាប់ចោទរូបនេះ ដូចគ្នា ដែរ ខណៈគាត់ក៏កំពុងតែមានមុខតំណែង ជាប្រធានធនាគារកណ្តាល ។
គួរបញ្ជាក់ថា លោក Tham ក៏ជាម្ចាស់ភាគហ៊ុនដល់សំខាន់ នៅតាមបណ្តា សណ្ឋាគារ និង អចនាទ្រព្យ អាជីវកម្មដូចគ្នាដែរ ។ ដោយនៅក្នុងនោះ ទ្រព្យសម្បត្តិ សកម្ម ផ្ទាល់ ខ្លួនរបស់គាត់ បើ តាមការប៉ាន់ប្រ មាណមានដល់ទៅ ៣ ទៅ ៤ ពាន់ លាន ដុល្លារឯណោះ ។ សារព័ត៌មានក្នុងស្រុក អោយដឹងថា លោក Tham អាចនឹងប្រឈមនឹងការឃុំខ្លូនបណ្តោះអាសន្ន ដល់ទៅ ៤ ខែ រង់ចាំការស៊ើបអង្កេតផ្លូវការ ជាមុន សិនមុននឹងធ្វើការសម្រេចកាត់ទោស ឬក៏ផ្តន្ទាទោស ណាមួយ ។ ប្រភព ពីធនាគារជាតិ ប្រទេសវៀត ណាមអោយដឹងថា លោក Tham គឺត្រូវទទួលខុសត្រូវដោយខ្លួនឯង ចំពោះការ រំ លោភ បំពាន ដ៏ធ្ងន់ធ្ងរ មួយនេះ ចំពោះមុខច្បាប់ ក៏ប៉ុន្តែមិនបានគូសបញ្ជាក់ពីព័ត៌មានលម្អិត បន្ថែមពីលើនេះទៀតនោះទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី និង Channelnewsasia