CamNews

ព័ត៌មានអន្តរជាតិ 

ផ្សែងខ្មួរខ្មៅពាសពេញក្រុង ខណៈមានភ្លើង ឆាបឆេះ ប៉ុស្តិ៍វិទ្យុបារាំង

ព័ត៌មានអន្តរជាតិ ៖ ខណៈមានផ្សែងខ្មៅ ខ្មួរខ្មាញ់ចេញពីជាន់លើនៃស្នាក់ការកណ្តាល ប៉ុស្តិ៍វិទ្យុបារាំង នោះក្រុមមនុស្សបានផ្អើលនាំគ្នាជម្លៀសខ្លួនចេញពីសំណង់អាគារមួយនេះស្របពេលដែលមានគ្រោះ ថ្នាក់អាគ្គីភ័យបានកើតឡើង កាលពីអំឡុងថ្ងៃសុក្រ ម្សិលមិញ នេះបើយោងតាមការដកស្រង់អត្ថបទ ផ្សាយពីទំព័រប៊ីប៊ីស៊ី ។


លោកស្រី Marine Billoir អ្នកនាំពាក្យអោយវិទ្យុបារាំង Radio France អោយដឹងថា ពុំមានសេចក្តីរាយ ការណ៍ថាមាននរណាម្នាក់រងរបួសនោះទេ ខណៈស្ថានការណ៍អាចគ្រប់គ្រងបាន  ដោយរំលត់ភ្លើងទៅ វិញពីសំណាក់មន្រ្តីជំនាញពន្លត់អាគ្គីភ័យ ។ គួរបញ្ជាក់ថា អាគ្គីភ័យបានចាប់    ផ្តើម ឆាបឆេះ ពីចំនុច មួយកន្លែង ដែលគ្មានវត្តមានមនុស្ស ខណៈជាចំនុច/តំបន់ ស្ថិតនៅក្រោម ការ សាងសង់ ដោយឡែក ព័ត៌មានគូសបញ្ជាក់ពីមូលហេតុ ដែលបានបណ្តាលអោយមាន គ្រោះថ្នាក់  អាគ្គីភ័យលើកនេះ ពុំទាន់ បានដឹងជាក់ច្បាស់នៅឡើយទេ ។

គួររំឭកថា ប្រជុំរូបភាព នៃគ្រោះអាគ្គីភ័យលើកនេះ ត្រូវបានគេចែកចាយ   ពេញ បណ្តាញទំនាក់ទំនង សង្គម ខណៈរូបភាពជាក់ស្តែង មើលឃើញនឹងភ្នែកនោះគឺ     ផ្សែង ខ្មួរខ្មាញ់ ហុយឡើង ដែលគេអាច មើលឃើញនៅក្នុងទីក្រុង បារីស ប្រទេស បារាំង៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Int news Breaking news World news Unt news Hot news Paris Child Baby Pregnancy