CamNews

សុខភាព 

វិធីព្យាបាលស្បែករលាក ដោយសារកំដៅថ្ងៃ ឱ្យជាសះស្បើយ បានឆាប់រហ័ស

រដូវក្តៅ គឺជារដូវដែលមានមនុស្សម្នាយ៉ាងច្រើនកោះករ រីករាយជាមួយនឹងអាកាសធាតុក្តៅ ការ
ហែលទឹក ស្រួចត្រីនិងធ្វើដើរកំសាន្តទៅខាងក្រៅជាមួយនឹងក្រុមគ្រួសារនិងជួបជុំមិត្តភកិ្ត។ ប៉ុន្តែ
វាក៏ជាបញ្ហាមួយផងដែរនៅពេលដែលអ្នកត្រឡប់ពីការធ្វើដំណើរកំសាន្តវិញស្បែករបស់អ្នកនឹង
ប្រឈមនឹងបញ្ហាស្បែករលាកដោយសារកំដៅថ្ងៃ។

ខាងក្រោមនេះ គឺជាវិធីងាយៗ   អាចជួយព្យាបាល ស្បែករលាក ដោយសារកំដៅថ្ងៃបានយ៉ាង
ឆាប់រហ័ស។

វិធីទី១៖ សូមយកជ័រប្រទាលកន្ទុយក្រពើ ទុកនៅក្នុងទូរទឹកកក រយៈពេល ៣០នាទី បន្ទាប់មក
យកជ័រប្រទាលកន្ទុយក្រពើនោះ មកលាប ឬបិទនៅពីលើស្បែករបស់អ្នក ទុករហូតដល់វាស្ងួត
ដោយខ្លួនឯង ស្បែករបស់អ្នកនឹងបានធូរស្បើយ។
ចំណាំ៖ សូមព្យបាលតាមវិធីនេះ ឱ្យបាន ៥ ទៅ៦ដង ក្នុង ១ថ្ងៃ រយៈពេល ៣ ទៅ ៤
ថ្ងៃ ស្បែករបស់អ្នកនឹងបានជាសះស្បើយ ប្រែទៅជាសភាពធម្មតាវិញ៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


Tags: Health Home Remedies for Sunburn