CamNews

ព័ត៌មានអន្តរជាតិ 

ថ្ងៃផែនដីរលាយជិតមកដល់ នាំគ្នារាប់ថយក្រោយ

ព័ត៌មានអន្តរជាតិ ៖ ជាការពិត ពាក្យចចាមអារ៉ាម ថ្ងៃរលាយលោក ២១ ធ្នូ ២០១២ ត្រូវបាន
និយាយតៗគ្នា   នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីកម្រងប្រតិទិនជនជាតិ Mayan ត្រូវ
បានរកអោយឃើញថា  បាននិយាយរៀបរាប់ទាក់ទិនទៅនឹង   ការបញ្ចប់នៃប្រតិទិនមួយនេះ
នៅថ្ងៃទី២១ ធ្នូ ឆ្នាំ២០១២ ខាងមុខនេះពោលគឺ ជាពាក្យចចាមអារ៉ាមដែលមនុស្សរាល់គ្នាតែង
លើកឡើងថា ជាថ្ងៃរលាយលោក។

ដោយឡែក ​ នាពេលនេះ    ​បើយើងងាកក្រឡេកទៅមើលគេហទំព័រមួយចំនួន របស់បរទេស
គេឃើញមានទាំងនាឡិកាអេឡិចត្រូនិចរាប់ថយក្រោយ ដើម្បីឱ្យដឹងពីពេលវេលាច្បាស់លាស់
នៃការបញ្ចប់របស់ប្រតិទិនម៉ាយ៉ា ដែលមនុស្សមួយចំនួន យល់ថាជាវេលានៃការឆេះកប្បនោះ

គួរបញ្ជាក់ផងដែរថា បើសិនជាថ្ងៃទី២១ ធ្នូ ២០១២ ខាងមុខនេះ ជាថ្ងៃឆេះកប្បពិតប្រាកដមែន
នោះ ជីវិតសត្វលោកយើងនេះ នៅសល់តែ ១៥​ ថ្ងៃ និង ១៣ ម៉ោងទៀតតែប៉ុណ្ណោះ ដែលអា
ចមានឧកាសរស់រានមានជីវិត នេះបើយោងតាមនាឡិការអេឡិចត្រូនិចរបស់ជនជាតិ Mayan
នៅលើគេហទំព័រសារព័ត៌មានបរទេស sun-sentinel ៕


Tags: international news strange entertainment