CamNews

ព័ត៌មានអន្តរជាតិ 

ម្តាយ ចាប់ពង្រត់កូនតូច ២ នាក់ ទៅប្រឆាំងឪពុក ដែលចូលដៃ ជាមួយនឹង ISIS

ព័ត៌មានអន្តរជាតិ ៖ ស្រ្តីជាម្តាយម្នាក់ កំពុងតែរស់នៅក្នុងប្រទេស ហូឡង់ បាននាំកូនតូចរបស់ខ្លួន ទៅ ប្រឆាំងនឹងឪពុករបស់ពួកគេ ដែលនឹងចូលរួមជាមួយនឹងក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយមISនៅក្នុងប្រទេស ស៊ីរី នេះបើយោងតាមការគូសបញ្ជាក់ ពីសំណាក់ ព្រះរាជអាជ្ញាប្រទេស ហូឡង់ ។


ស្រ្តីជាម្តាយម្នាក់ រួមទាំងកូនតូច ២ នាក់ (ប្រុសវ័យ ៨ ឆ្នាំ និង ស្រីវ័យ ៨ ឆ្នាំ)ត្រូវបានក្រុមមន្រ្តីពាក់ព័ន្ធ មានជំនឿជាក់អោយដឹងថា បានធ្វើដំណើរចេញទៅក្រៅប្រទេស ដោយប្រើប្រាស់ Passportក្លែងក្លាយ សេចក្តីរាយការណ៍ដដែលបន្តអោយដឹងថា បុរសជាឪពុកនិងជាស្វាមីដែលបានលែងលះគ្នាទៅហើយ នោះ ជាជនជាតិ ហូឡង់ បានធ្វើសេចក្តីប្រកាសព្រមានដល់អាជ្ញាធរក្នុងស្រុក ស្តីពីគម្រោងធ្វើដំណើរ ចាកចេញទៅចូលរួម IS របស់ពួកគេ ។

មន្រ្តីពាក់ព័ន្ធ សរបញ្ជាក់អោយដឹងថា ៖ ករណីនេះ ជាករណីលើកទីមួយ  ដែលពុំធ្លាប់មានពីមុខមក ។ ស្ថិតនៅក្នុងវ័យ ៣២ ឆ្នាំ ស្រ្តីជាម្តាយរូបនោះ ពុំត្រូវបានបញ្ជាក់អត្តសញ្ញាណ ច្បាស់នៅឡើយទេ ស្រប ពេលដែលពួកគេធ្លាប់បានរស់នៅ នាភាគខាងត្បូង ប្រទេសហូឡង់ ទីក្រុង Maastricht ។ ស្រ្តីជាម្តាយ រួមទាំងកូនតូច ២ នាក់ ពុំមានវត្តមាននៅទីនោះនោះទេ ចាប់តាំងពីខែ តុលា មក ។

មានជំនឿជាក់អោយដឹងថា ពួកគេទាំងអស់គ្នា បានលបធ្វើដំណើរតាមអាកាសពីទីក្រុង Belgium ទៅ ទីក្រុង Athens ស្របពេលដែលស្រ្តីម្នាក់ ធ្វើសេចក្តីរាយការណ៍ ថាធ្លាប់បានទាក់ ទង ស្រ្តីជាម្តាយនោះ កាលពីអំឡុងខែមករា អោយដឹងថា ពួកគេ (ស្រ្តីជាម្តាយ និង កូនតូច ២ នាក់ )    បានមានវត្តមាន នៅ ក្នុង តំបន់តឹងរឹង IS តំបន់ Raqqa ភាគ ខាងជើង ប្រទេស ស៊ីរី ។

ចំពោះករណីលើកនេះ ក្រុមព្រះរាជអាជ្ញា បានចាត់ចូលជាការចាប់ពង្រត់កូនតូច និងចេញ សាលដឺកា អោយសហគមន៍អន្តរជាតិចូលរួមក្នុងការចាប់ឃាត់ខ្លួន ស្រ្តីជាម្តាយ។ ក៏ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភ នោះគឺថា ប្រសិនបើស្រ្តីជាម្តាយ និង កូនរបស់លោកស្រី បានឆ្លងព្រំដែនចូលទៅក្នុង  ប្រទេសស៊ីរីពិត ប្រាកដមែននោះ វាគឺជាការពិបាក ក្នុងការចាប់ឃាត់ខ្លួនពួកគេត្រលប់មកផ្ទះវិញ ។

ជាការប៉ាន់ប្រមាណ មានជនជាតិហូឡង់ ប្រមាណ ២០០ នាក់ រួមមាន អនិតិជន បាន ចួលរួមជាមួយ នឹងក្រុមរដ្ឋអ៊ីស្លាម នៅក្នុងប្រទេស ស៊ីរី និង អ៊ីរ៉ាក់ ។ គួរបញ្ជាក់ថា ក្រុមរដ្ឋអ៊ីស្លាលជ្រុ ល និយម IS គឺ ជាក្រុមឧទ្ទាមសាហាវបំផុត ដែលធ្លាប់មានការកាប់សម្លាប់មនុស្ស   យ៉ាងសាហាវ  ឃោរ ឃៅ នៅក្នុង តំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants Rebel Al Qaeda