កាលពីពេលថ្មីៗនេះ ក្លឹបរាំស្រាត Leopard's Lounge នៅ Windsor, Southwestern Ontario
នៃប្រទេស កាណាដា បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលពួកគេសម្រេច
ប្រកាសថា នឹងជួយចេញថ្លៃរៀនមហាវិទ្យាល័យ ដល់បុគ្គលិកជានារីរាំស្រាតនៅទីនេះ។
ប្រការខាងលើនេះ ត្រូវបានគេចាត់ទុកថា ជាការសម្រេចចិត្ដដ៏ឆ្លាតវៃរបស់អ្នកគ្រប់គ្រងក្លឹបនេះ
បន្ទាប់ពីវិសោធនកម្មច្បាប់អន្ដោប្រវេស បានធ្វើអោយក្លឹបត្រូវបាត់បង់នារីរាំស្រាត ដ៏ឆ្នើមស្ទើរ
តែទាំងអស់។
លោក Robert Katzman ម្ចាស់ក្លឹបខាងលើ បានអោយដឹងថា ក្រុមនិស្សិតស្រី ដែលធ្វើការជា
អ្នករាំស្រាតនៅទីនេះ អាចនឹងទទួលបានប្រាក់ ១,៧០០ដុល្លារសម្រាប់ថ្លៃបង់សាលារៀន នៅ
Windsor, Southwestern Ontario។
គួររំលឹកថា កាលពីមុននេះ បុគ្គលិកស្រី អ្នករាំស្រាតរបស់ Robert Katzman ភាគច្រើនគឺជានារី
បរទេស ដែលកន្លងមក គេបានផ្ដល់ទិដ្ឋាការចំនួន ៨០០ ដល់នារីបរទេសដែលមកធ្វើការក្នុង
វិស័យកំសាន្ដដ៏ធំបំផុតរបស់ប្រទេស កាណាដានេះ។
ប៉ុន្ដែ ក្រោយមក រដ្ឋាភិបាលបានផ្លាស់ប្ដូរ និងអនុម័តច្បាប់ Bill C-38 ដែលមិនអនុញ្ញាតអោយ
នារីបរទេសមកកាន់ប្រទេសនេះដើម្បីរកប្រាក់តាមរយៈការរាំស្រាត។ មូលហេតុនេះហើយ បាន
ធ្វើអោយក្លឹបរាំស្រាត Leopard's Lounge ត្រូវបង្កើតកម្មវិធីពិសេសខាងលើ ដើម្បីទាក់ទាញក្រុម
បុគ្គលិកថ្មី៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ 24h